Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

ក្លិបជើងខ្លាំងនៅ Premier League យប់មិញសុទ្ធតែស្មើលើកលែងតែ Arsenal ដែលឈ្នះ

កាល​ពី​ប្រកួត​យប់មិញ​នៅ​ក្នុង​ក្របខណ្ឌ​ Premier League​ ក្លិប​ Chelsea​ ក្លិប​ Manchester United​ និង​ក្លិប Manchester City​ សុទ្ធ​តែ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​ខណ់ៈ​ក្លិប​ Arsenal​ ទទួល​បាន​ជ័យ​ជំនះ​ ។
ក្លិប​ឈរ​លេខ១​កំពូល​តារាង​ Chelsea​ បាន​ត្រឹម​លទ្ធផល​ ១ទល់នឹង១​ ជាមួយ​ក្លិប​ឈរ​លេខ៤​ Southampton​ ។ ដោយ​ក្នុង​ការ​ប្រកួតនេះ​ក្លិប​ Southampton​ បាន​បើក​ការ​នាំមុខមុ​ន​នៅ​នាទីទី១៧ ​ដោយកីឡាករ​ Sadio Mane​ ខណៈ​នៅ​នាទី៤៥+១​ ទើបកីឡាករ Eden Hazard ​រក​គ្រាប់​បាល់​តាម​បាន​ស្មើ​អោយ​ Chelsea ​បានសំរេច ។

ដោយ​ឡែក​ក្លិប Man City ​ដែល​រំពឹង​ថា​អាច​ទទួល​ជ័យជំនះ​លើក្លិប​ Burnley​ បែរ​ជា​ធ្វើ​អោយ​បាត់​បង់​ឱកាស​ទៅវិញ​ ដោយ​ក្នុង​ការ​ប្រកួត​នេះក្លិប​ Man City ​បាន​បើក​ការ​នាំ​មុខ​មុន​ដល់​​ទៅ​​២​​គ្រាប់​​នៅ​តង់​ទី១​ ដោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​ David Silva​ (នាទី២៣) និង​កីឡាករ​ Fernandinho (នាទី៣៤) តែ​ជា​អកុសល​ចូល​តង់ទី២​ក្លិប​ Man City បាន​ធ្វេស​ប្រហែស​ធ្វើ​អោយ​ក្លិប​ Burnley​ មាន​ឱកាស​អាច​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​សំរេច​ដោយកីឡាករ​ George Boyd (នាទី៤៧) និង​មួយ​គ្រាប់​ទៀត​រកបាន​​ដោយ​កីឡាករ​ Ashley Barnes​ (នាទី៨១) ។ ជា​លទ្ធផល​ក្រោយ​ការ​ប្រកួតនេះ​ Man City​ ២-២ Burnley​ ។


ចំណែកក្លិប Man Utd ឯណោះវិញមិនអាចទំលាញសំណាញ់ទីរបស់ក្លិប Tottenham Hotspur បានទេកាល​ពី​យប់មិញ​ ដោយបញ្ចប់ត្រឹមលទ្ធផល០ទល់នឹង០ប៉ុនោះ ។
រីឯក្លិប Arsenal​ ហាក់​មាន​សំណាង​ជាងគេ​ដោយ​ទទួល​បាន​បីពិន្ទុ​បន្ថែម​ក្រោយ​យកឈ្នះ​ដោយ​លទ្ធផល​ ២ទល់នឹង១​ លើ​ក្លិប​ West Ham United​ ។ ដោយ​២​គ្រាប់​របស់​ Arsenal​ រក​បាន​ដោយ​កីឡាករ ​Santi Carzola នៅនាទី៤១ (បាល់ពិន័យ១១ម៉ែត) និង​គ្រាប់​ទៀតរកបាន​​ដោយ​​កីឡាករ​ Danny Welbeck នៅ​នាទី៤៤​ ចំណែក​មួយ​គ្រាប់​របស់​ West Ham Unied​ រក​បាន​ដោយ​កីឡាករ Cheikhou Kouyate នៅនាទី៥៤ ។

អត្ថបទ ៖ Mr Ball


ក្លិបជើងខ្លាំងនៅ Premier League យប់មិញសុទ្ធតែស្មើលើកលែងតែ Arsenal ដែលឈ្នះ Reviewed by Unknown on 12:14 PM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.