Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

កន្លែង​ប្លែកៗ និង​ស្រស់​ស្អាត​ ទាំង ១៥​ ក្នុង​ពិភព​លោក

នៅលើពិភពលោក​នេះ​មាន​រឿង​ប្លែកៗ និង អស្ចារ្យ ជា​ច្រើន​ដែល​រឿង​មួយចំនួន​ត្រូវ​បាន​លាត​ត្រដាង​ និង មួយ​ចំនួន​ទៀត​នៅ​តែ​ជារឿង​អាថ៍កំបាំង។ ថ្ងៃនេះ​ Cambomag និងនាំ​អារម្មណ៍​ប្រិយមិត្ត​មកទស្សនា​រូប​ភាព​នៃ​កន្លែង​ប្លែកៗ ជុំវិញ​ពិភព​លោក ដែល​អ្នក​នឹង​ស្មានមិនដល់ ។

1.) Lake Hillier, “ បឹង​ពណ៌ផ្កាឈូក”  ស្ថិតនៅ​ភាគ​ខាង​លិចប្រទេសអូស្រ្តាលី
Lake Hillier ស្ថិតនៅ​ក្នុង​បណ្តុំ​កោះ Recherche Archipelago ហើយ​វា​មាន​ឈ្មោះ​ល្បីដោយ​សារ​ ទឹក​របស់​វា​មាន​ពណ៌​ផ្កា​ឈូក។ អ្នក​វិទ្យា​សាស្ត្រ​កំពុង​តែព្យា​យាម​រក​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ទឹក​ក្នុង​បឹង​នេះ​មាន​ពណ៌​ផ្កា​ឈូក​ តែ​បើ​តាម​ទ្រឹស្តី​ជាក់ស្តែង​​វាអាច​បណ្តាល​មក​បី​​ប៉ាតេរី​ដែល​នៅ​ក្នុង​ទឹក​បឹង​នេះ។ កុំ​ឃើញ​ទឹក​បឹង​នេះ​ពណ៌​ផ្កា​ឈូក​ហើយ​គិត​ថា​មិន​អាច​ងូត​បាន​ឲ្យ​សោះ​ ព្រោះ​ទឹក​បឹង​នេះ​មិន​ត្រូវ​បាន​អាជ្ញាធរ​​ហាម​ប្រាណ​ថា​មិន​ឲ្យ​ងូត​នោះ​ទេ។



2.) ​ ភ្នំឥន្ធនូ​ ស្ថិតនៅខេត្ត Gansu , ប្រទេស ចិន
ភ្នំ​នេះ​មានទីតាំង​ស្ថិតនៅ​ឧទ្យាន Zhangye Danxia Geological ខេត្ត Gansu , ប្រទេស ចិន ។ ថ្ម​ភ្នំ​ដែល​មាន​ពណ៌​ចំរុះ​ត្រូវ​បាន​គេ​រកឃើញ​ថា​មាន​អាយុកាល​ជាង 24 លាន​ឆ្នាំមក​ហើយ ហើយ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​វា​មាន​ពណ៌​ដូចនេះ​ដោយ​សារ​សំនិក​ពីទឹក​ភ្លៀង​។​


3.) អង់តាក់ទិក
អង់តាក់ទិកត្រូវ​បាន​គេ​ហៅ​វា​ថា​ជា​ទ្វីប​ទឹក​កក ដែល​មាន​ទីតាំង​នៅ​ប៉ូលខាង​ត្បូង​ ហើយ​ផ្ទៃ​ដី​នៅ​ទ្វី​នេះ​ត្រូវ​បាន​គ្រប់​ដណ្តប់​ទៅ​ដោយ​ផ្ទាំង​ទឹក​កក​យ៉ាង​ក្រាស់។ ដោយ​សារ​ផ្ទាំង​ទឹក​កក​នេះ​ហើយ​បាន​បង្កើត​ជា​ទេស​ភាព​ដ៏ស្រស់ស្អាត តែ​ទេស​ភាព​បែប​នេះ​មាន​មនុស្ស​តិច​តួច​ណាស់​ដែល​អាច​បាន​ឃើញ​វា​ដោយ​ផ្ទាល់​ភ្នែក។

Martin Bailey


4.) ភ្នំភ្លើង Three Sisters , ស្ថិតនៅ រដ្ឋOregon, សហរដ្ឋអាមេរិច
មូល​ហេតុ​ដែល​គេ​ហៅ​ឈ្មោះ​វា​ថា Three Sister (បង​ប្អូន​ស្រី​បីនាក់) ដោយ​សារ​ភ្នំ​ភ្លើង​មួយ​នេះ​មាន​កពូល​ចំនួន​ ៣។ ហើយ​កំពូល​ទាំង​បី​គឺ​មាន​ឈ្មោះ​ផ្ទាល់​ខ្លួន​ កំពូល​នៅ​ខាង​ជើង​មាន​ឈ្មោះ​ថា Faith (ជំនឿ) កំពូល​កណ្តាល​មាន​ឈ្មោះ​ថា Hope (ក្តីសង្ឈឹម) និង កំពូល​នៅ​ខាង​ត្បូង​​មាន​ឈ្មោះ​ថា Charity (សប្បុរសធម៌) ។

Nagesh Mahadev


5.) កោះ Apostle , ស្ថិតនៅ​រដ្ឋ Wisconsin, សហរដ្ឋអាមេរិច
កោះ Apostle ស្ថិតនៅ​ក្នុង​បឹង Superior រដ្ឋ Wisconsin, សហរដ្ឋអាមេរិច ។ កោះ​ Aspostle មាន​រោង​ភ្នំ​មួយ​ដ៏ស្រស់​ស្អាត ដែល​ពោ​ពេញ​ទៅ​ដោយ​ទឹក​កក​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​រដូវ​រងារ​។

Brian Peterson/Star Tribune


6.) ផែនទឹកកក Mendenhall , ស្ថិតនៅរដ្ឋ Alaska, សហរដ្ឋអាមេរិច
Mendenhall គឺ​ជា​ផ្ទាំង​ទឹក​កក​ដ៏វែង និង ​ស្រស់ស្អាត​មួយ​នៅ​ក្នុង​ពិភព​លោក ទេស​ភាព​បែប​នេះ​អ្នក​នឹង​បាន​ឃើញ​តែ​ក្នុង​រដូវ​រងារ​ប៉ុណ្នោះ។

John Mearig


7.) Goðafoss, ស្ថិត​នៅប្រទេសអ៊ីស្លង់ (Iceland)
Goðafoss ​មាន​ន័យ​ថា ទឹក​ធ្លាក់​របស់​ព្រះ​ជា​ម្ចាស់ ហើយ​ទឹក​ជ្រោះ​មួយ​នេះ​មាន​កំពស់​ប្រមាណ​ជា 12 ម៉ែត្រ​ប៉ុន្នោះ ប៉ុន្តែ​បើ​និយាយ​ពី​ទេស​ភាពវិញ​គឺ​​ស្រស់​ស្អាត​​រក​លេខ​ដាក់​គ្មាន​តែ​ម្តង់។

8.) The Devil’s Punchbowl ស្ថិត​នៅ​ភាគ​កណ្តាល​នៃ​រដ្ឋ Oregon, សហរដ្ឋ​អាមេរិចThe Devil’s Punchbowl គឺជា​រោង​ភ្នំ​មួយ​ដ៏​ស្រស់​ស្អាត​របស់ សហរដ្ឋ​អាមេរិច ។


9.) បឹង Abraham , ខេត្ត Alberta, ប្រទេសកាណា​ដា

Abramham គឺ​ជា​បឹង​សិប្បនិម្មិតមួយ​ដែល​កើត​ឡើង​ដោយ​សារ​ការ​កសាង​ទំនប់​វា​រី​អគ្គីសនី។ ហើយ​ទិដ្ឋភាពដែល​អ្នក​មើល​ឃើញ​នៅ​ក្នុង​រូប​ភាព​​នេះ​មិន​មែន​កាត់​ត​ដោយ​ Photoshop ទេ​វា​ជា​ទិដ្ឋភាព​ពិត​ប្រាកដ ដោយ​វា​កើត​ឡើង​នៅ​ពេលដែល​​ពពុះ​នៃឧស្ម័ន​បាន​កក​ជាប់​នៅ​ក្នុង​ទឹក​កក ដែល​មើល​​ទៅ​ពិត​ជា​ស្រស់ស្អាត​ខ្លាំង​ណាស់ ។

10.) ជ្រលង​ភ្នំ ភ្លើង (Valley of Fire) , រដ្ឋ Nevada, សហរដ្ឋ​អាមេរិច

អ្វី​ដែល​ស្រស់​ស្អាត​នៅ​ក្នុង​ជ្រលង​ភ្នំភ្លើង ( Valley of Fire) នេះ​គឺ​ជា​ផ្ទាំង​ថ្ម ឥន្ធនូ ដ៏ស្រស់​ស្អាត ដែល​មាន​ពណ៌​ចំរុះ​គ្នា​ជា​ច្រើន  ។

11.) បឹង Spotted, នៅ​តំបន់​ប្រជុំ​ជន Osoyoos, ខេត្ត British Columbia, ប្រទេស​កាណាដា

Spotted​ គឺជា​បឹង​មួយ​ដែល​មាន​រូប​រាង​ចំលែក​ដោយ​សារ​តែនៅ​ពេល​ដែល​ទឹក​ជន​ពេញ​បឹង​ វា​ក្លាយ​ជា​បឹង​តែ​មួយ តែ​នៅ​ពេល​ដែល​ទឹក​ស្រក​ចុះ​មក​វិញ អ្នក​នឹង​ឃើញ​បឹង​ជា​ច្រើនទៀត ហើយ​អ្វី​ដែល​កាន់​តែ​ចំលែក នោះ​គឺ ពណ៌​របស់​ទឹក​បឹង​នៃមួយ​គឺ​​ខុស​គ្នា។



12.) បឹង​ Baikal, ស្ថិត​នៅ​ តំបន់ ស៊ីបេរី, ប្រទេស​រុស្សី

ជាមួយ​ដុំ​ទឹក​កក​ពណ៌​ខៀវ ដែល​គ្រប់​ដណ្តប់​ពី​លើ​ទៅដោយ ព្រិល​ពណ៌​ស​ក្បុស ជាមួយ​ពន្លឹះ​ព្រះ​អាទិត្យ​ដ៏​ស្រទន់​ បាន​ធ្វើឲ្យ​ទេសភាពនៃ​បឹង Baikal កាន់​តែ​ស្រស់​ស្អាត និង​ទាក់​ទាញតែ​ម្តង។

13.) រលកនៅ​ក្នុង​អន្លង់ Paria Canyon-Vermillion Cliffs Wilderness, រដ្ឋអារីស្សូណា, សហរដ្ឋ​អាមេរិច

រលក​ដែល​គ្មាន​ក្បាល​ គ្មាន​កន្ទុយ នៅ​លើ​ផ្ទាំង​ថ្ម​នេះ​បាន​ធ្វើ​ឲ្យ​តបន់​ដែល​ពោរ​ពេញ​ទៅ ដោយ​ថ្ម​ មួយ​នេះ​ក្លាយ​ជា​តំបន់​មួយ​ដ៏​ស្រស់​ស្អាត និង មាន​ភាព​ល្បី​ល្បាញផង​ដែរ។

14.) ទឹក​ផុស (Fly Geyser), នៅ​ រដ្ឋ Nevada, សហរដ្ឋអាមេរិច

Fly Geyser ជាទឹក​ផុស​ ដែល​កើត​ឡើង​ដោយ​ដោយ​ ការខួង​ និង​ជីក​យក​​​រ៉ែ​​នៅ​ក្នុង​ឆ្នាំ 1964 ហើយ​ទឹក​ដែល​បាន​ផុស​ចេញ​មក​អាច​បាញ់​បាន​កំពស់ 1.5 ម៉ែត្រ។ Fly Geyser ក៏​ជា​រមនីយដ្ឋាន​មួយ​ដ៏​ល្បី​ផងដែរ​របស់​សហរដ្ឋ​អាមេរិច ព្រោះ​កត្តា​ធម្មជាតិ​ដ៏​កំរ ​បូក​ផ្សំ​ជាមួង​នឹង​ទេសភាព​ដ៏​ស្រស់​ស្អាត 


15.) ឆ្នេ​រសមុទ្រ Alentejo របស់​ប្រទេស​ព័រទុយកាល

Alentejo គឺជា​តំបន់​ជីវ​ចំរុះ​ ​មាន​សត្វ​និង​រុក្ខ​ជាតិ​ជា​ច្រើន​ប្រភេទ ដែលបង្កើត​បាន​ជា​ទេស​ភាព​ដ៏​ស្រស់​ស្អាត​ជា​ពិសេស​នៅ​ពេល​ថ្ងៃ​រះ​តែ​ម្តង។


ប្រភព ៖ បរទេស
ប្រែ​សំរួល​ ៖ Dee
កន្លែង​ប្លែកៗ និង​ស្រស់​ស្អាត​ ទាំង ១៥​ ក្នុង​ពិភព​លោក Reviewed by Unknown on 7:03 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.