Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

កីឡាករ Podolski ចាកចេញពីក្លិប Arsenal ទៅ Inter Miland ជាផ្លូវការហើយ

ក្លិប​ Inter Milan ​ទើប​បាន​​សំរេច​កុងត្​រាក្នុង​ការ​ខ្ចី​ជើ​ង​ខ្សែ​ប្រយុទ្ធ​ស​ញ្ជាតិ​អាល្លឺម៉ង់​ដែល​លេង​នៅក្លិប​ Arsenal​ គឺ​កីឡាករ​ Lukas Podolski​ ។

ក្រោយ​ចុះ​កុង​ត្រា​ជាមួយ​ក្លិប​ Inter Milan​ កីឡាករ​ Podolski​ បាន​និយាយថា​​ '' ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​មាន​ឱកាស​លេង​បាន​ច្រើន​ជាង​មុន​ '' រូប​គេ​បាន​បន្ថែម​ទៀតថា​​ " ខ្ញុំ​គិត​ថា​លោក​​ Mancini​ ជា​គ្រូ​បង្វិក​ដ៏អស្ចារ្យ​ ខ្ញុំ​ដឹងថា​ក្របខណ្ឌ​ Serie A​ មាន​ការ​ប្រកួត​ប្រជែង​ដ៏​ខ្លាំងក្លា​ តែខ្ញុំ​នឹង​ព្យាយាម​ដើម្បី​ជួយ​ក្លិប​អោយ​មាន​ឱកាស​លេង​នៅ​ Champion League  " ។

កីឡាករ​វ័យ២៩ឆ្នាំ​រូបនេះ​ស៊ុត​បញ្ចូលទី​បាន​ចំនួន​ ៣១​គ្រាប់​អោយ​ Arsenal គិត​តាំង​ពី​រូប​គេ​ផ្ទេរ​មក​ពី​ក្លិប​ Cologne​ កាល​ពី​ឆ្នាំ២០១២​ ។ គួរ​បញ្ជាក់ថា​នៅ​រដូវ​កាល​នេះ​រូបគេ​មិន​ទាន់​បាន​បង្ហាញ​ខ្លួន​មួយ​ប្រកួត​អោយ​ Arsenal​ នៅ​ឡើយ​ទេ​ក្នុង​ការប្រកួតនៅ​ក្រប​ខណ្ឌ​ English Premier League ។

ប្រភព​ ៖ sportinglife
អត្ថបទ ៖ Mr Ball

កីឡាករ Podolski ចាកចេញពីក្លិប Arsenal ទៅ Inter Miland ជាផ្លូវការហើយ Reviewed by Unknown on 6:50 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.