Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

ដឹងពីអត្ថប្រយោជន៍ពីការប្រើប្រាស់ទឹក​ក្តៅឧណ្ហៗទេ???

ការប្រើប្រាស់ទឹកក្តៅ​ឧណ្ហៗ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់រាងកាយយើង។ហើយការញុំាទឹកពុះដែលទុកឲ្យនៅក្តៅ​ឧណ្ហៗ ​ប្រហែលនៅសីតុណ្ហភាព៣០​អង្សា​សេ ដែលសមស្របនិងសីតុណ្ហភាពនៅក្នុងខ្លួនយើង អាចជួយធ្វើឲ្យ​សរីរាង្គរបស់យើងងាយក្នុងការ​ស្រូប​យក​សារជាតិ​ជីវជាតិបាន​ស្រួល និង​ជួយកម្តៅ​​ក្រពះ ​និង​ផ្លូវ​ពោះវៀនកុំឲ្យមានអាការហើមពោះ។​


​​ក្នុងការប្រើ​ទឹក​ក្តៅ​ឧណ្ហៗសម្រាប់​ខ្ពុលមាត់បាន​ធ្វើឱ្យ​ស្អាត​ក្រអូមមាត់​ ​ធ្វើឲ្យមាន​អារម្មណ៍​ស្រួល ស្រឡះ​ស្រឡំ ធ្វើឱ្យ​បាក់តេរី​ និង​កាក​សំណល់​អាហារ​ដែល​បន្សល់​ទុក​ក្នុង​​មាត់​​បាត់បង់។​ ​ហើយការប្រើប្រាស់​ទឹក​ឧណ្ហៗ​​ដុស​ធ្មេញ​​អាចការ​ពារ​​អញ្ចាញ​ ដែលត្រូវបាន​​វេជ្ជសាស្ត្រ​នែនាំថា សីតុណ្ហភាព​ល្អ​បំផុត​ ដើម្បី​ឱ្យ​ធ្មេញ​ស្អាត់រឹងមាំគឺ​៣៥​អង្សា​សេ។​



​​នៅពេលព្រឹក​ភ្ញាក់​ពី​គេងយើងញុំា​ទឹក​ឧណ្ហៗ​មួយ​កែវអាចជួយបណ្តេញ​នូវជាតិ​​សំណល់ពុលពី សរីរាង្គ​ធ្វើឲ្យស្អាត​ ជួយ​​ឱ្យ​ក្រពះ ពោះវៀន ថ្លើម ក្រលៀន ដំណើរការល្អ មិនតែប៉ុណ្ណោះ​អាចជួយបន្ថយ​​​អាការៈ​​ទល់​លា​មក បន្ថយ​​សម្ពាធឈាមក្នុង​​ខួរ​ក្បាល និងជួយសម្រួលចលនា​​បេះដូង​។ ដូចនេះហើយ ពេលព្រឹក​ភ្ញាក់​ពី​​ដំណេក​​គប្បីញុំាំទឹកក្តៅ​​ឧណ្ហៗ​១កែវដើម្បីធ្វើឲ្យរាងកាយមានសុខភាពល្អ។


​ការញុំាទឹក​ឧណ្ហៗក៏អាចជួយ​បន្សាប​ស្រា​ដែលធ្វើឱ្យជាតិអាល់កុលថយចុះ ការពារ​​ថ្លើម បំពេញ​​បរិមាណ​​ទឹក​​ត្រូវ​​បាត់​បង់​ដោយ​សារ​​ពេល​​ស្រវឹង​ស្រា​ក្អួត​ចង្អោ។ហើយនៅក្រោយ​ពេល​ភ្ញាក់​ពី​ដំណេក ពេល​នោះ​ពោះ​កំពុង​ឃ្លាន ហេតុនេះ​បរិមាណ​ទឹកផឹក​ចូល​មិន​ត្រូវ​ឱ្យ​ហួស​ពី​១៥០​មិ​ល្លី​លីត្រ។ហើយយើងអាចយកទឹកក្តៅ​ឧណ្ហៗមកប្រើប្រាស់ពេលក្រោយពេលក្រោកពីគេង​ដូចជា យកមកប្រលុបមុខអាចជួយកម្ចាត់មេរោគនិងខ្លាញមុខដែលធ្វើឲ្យកើតមុន។ហើយបើយើងយកមកងូតវិញបានជួយសម្រួលឈាមក្នុងខ្លួនបំប៉នសក់ឲ្យមានសុខភាពល្អ និងជួយព្យាបាលជំងឺផ្តាសាយផងដែរ៕

អត្ថបទដោយៈMr.Samrach 
ដឹងពីអត្ថប្រយោជន៍ពីការប្រើប្រាស់ទឹក​ក្តៅឧណ្ហៗទេ??? Reviewed by Unknown on 12:35 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.