Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

Liverpool និង Spur សុទ្ធតែឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តនៃពានរង្វាន់ Capital One Cup

ក្នុង​​ការ​​ប្រកួត​​វគ្គ​ 1/8 ​នៃ​​ពាន​​រង្វាន់​​ Capital​ One​ Cup ​កាលពី​យប់មិញ ​ក្លិប​ Liverpool​ បាន​ផ្តួល​គូប្រកួត​របស់​ខ្លួន​គឺ​ក្លិប​ Bournemouth ​ដោយ​លទ្ធផល​៣ទល់នឹង១​ ។
ដោយ​៣​គ្រាប់​​របស់​ Liverpool រក​បាន​ដោយ​២​គ្រាប់​ម្នាក់​ឯង​ដោយ​កីឡាករ​ Raheem Sterling (នាទី២០និង៥១)​​ ​និង​មួយ​គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករ​ Markovic​ (នាទី២៧) ​។ ចំណែក​១​គ្រាប់​របស់​ Bournemouth​ រក​បាន​ដោយ​កីឡាករ​ Gosling (នាទី៥៧) ។


ចំណែក​​ការ​ប្រកួត​មួយ​គូ​ទៀត​ក្នុង​ពាន​រង្វាន់​នេះ​​ដែរ​ក្លិប​ Spur​ បាន​យក​ឈ្នះ​ដោយ​លទ្ធផល​ ៤​ទល់​នឹ​ង​០​ លើ​ក្លិប​ Newcastle ។
ដោយ​៤​គ្រាប់​របស់​ក្លិប​ Spur​ រក​បាន​ដោយ​កីឡាករ​ Bentaleb (នាទី១៨) កីឡាករ Chadli (នាទី៤៦) កីឡាករ Kane (នាទី៦៣) និង​មួយ​គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករ Soldado (នាទី៧០) ។


ដូចនេះ​នៅ​ក្នុង​ការ​ប្រកួត​ពាក់​កណ្តាល​ផ្តាច់ព្រ័ត​នៃ​ពានរង្វាន់​​ Capital One Cup ក្លិប Liverpool និងត្រូវ​ជួប​ជាមួយ​ក្លិប​​ ​Chelsea​ ខណៈ​ដែល​ក្លិប​ Spur​​ និង​ត្រូវ​ជួប​ជាមួយ​ក្លិប​ Sheffield Utd   ។

អត្ថបទ ៖ Mr Ball
Liverpool និង Spur សុទ្ធតែឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តនៃពានរង្វាន់ Capital One Cup Reviewed by Unknown on 1:59 PM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.