Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

មូល​ហេតុ​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​កើត​មាន​​អាការៈ​ហើម​ជើង​

កាល​ដែល​ស្មងជើង​ និង​ប្រអប់ជើង​របស់អ្នក​​ហើម​ខ្លាំង​មាន​ន័យ​ថា​ មាន​ដក់​ទឹក​ច្រើន​នៅ​ក្នុង​​លការ​របស់​អ្នក​ ។​ វា​គឺជា​រឿង​ធម្មតា​ទេ​ ដែល​ស្ត្រី​មាន​ផ្ទៃពោះ​កើត​មាន​អាកា​រៈ​ហើម​ជើង​ ព្រោះ​ក្នុង​ខ្លួន​របស់​ពួក​គេ​សល់​ជាតិ​ទឹក​ច្រើន​ក្នុង​ខ្លួន​ ។



ការ​ហើម​បែប​នេះ​ច្រើន​កើត​ក្នុង​ត្រីមាស​ទី​បី​ ជា​ពិសេស​ជិត​ដល់​ថ្ងៃ​សម្រាល​ ។​ អ្នក​ក៏​អាច​ជួយ​បន្ថយ​សម្ពាធ​លើ​សរសៃ​ឈាមវ៉ែន​បាន​តាម​រយៈ​ការ​ដេក​ចំហៀង​ ។​ ដោយសារ​តែ​សរសៃ​វ៉ែនកាវ​ស្ថិត​នៅ​ខាងស្តាំ​នៃ​រាង​កាយ​ ការ​ដេក​ចំហៀង​ទៅ​ខាងឆ្វេង​គឺជា​ការ​ប្រសើ​បំផុត​ ។​

បន្ទាប់​ពី​អ្នក​បាន​សម្រាល​រួច​ ការ​ហើម​នឹង​បាត់​ទៅ​វិញ​យ៉ាង​លឿន​ដោយសារ​តែ​រាង​កាយ​របស់​អ្នក​បញ្ចេញ​ជាតិ ​ទឹកបាន​ច្រើន​ ។​ អ្នក​ប្រហែលជា​ដឹង​ខ្លួនឯង​ថា​នោម​ញឹក​ និង​បែក​ញើស​ច្រើន​ក្នុង​ថ្ងៃ​ដំបូង​ក្រោយ​សម្រាល​រួច​ ។​

​ដើម្បី​កាត់​បន្ថយ​ការ​ហើម​នេះអ្នក​គួរ លើកជើង​របស់​អ្នក​ឡើង​អោយ​ខ្ពស់​តាមតែ​អាច​ធ្វើ​ទៅ​បាន​ ។​ នៅផ្ទះ​ ចូរ​ដេក​ផ្អៀង​ទៅ​ខាងឆ្វេង​អោយ​បាន​ច្រើន​ដង​តាមតែ​អាច​ធ្វើ​បាន​ មិន​ត្រូ​ង​អង្គុយពែនភ្នែន​ទេ​ ពេល​អង្គុយ​ត្រូវ​សណ្តូកជើង​អោយ​បាន​ញឹក​។​

ចូរ​ប​ង្វឹ​លក​ជើង​អោយ​បាន​ច្រើន​ដង​ ឧស្ស​ហ៍​ងើប​អង្គុយៗ​អោយ​ទៀងទាត់​  ការ​ដើរ​រយៈ​ចំងាយ​ខ្លី​ជា​រៀង​រាល់ពេល​អាច​ជួយ​រក្សា​លំហូរ​ឈាម​បាន​ល្អ​ ពាក់​ស្បែកជើង​អោយ​បាន​ត្រឹមត្រូវ​ មិន​ត្រូវ​ពាក់​ស្រោមជើង​ណា​ដែល​ធ្វើ​អោយ​រឹត​ខ្លាំង​លើកជើង​ ឬ​ស្មងជើង​​ទេ​ ទទួល​ទាន​ទឹក​អោយ​បាន​ច្រើន​​បរិភោគ​​អោយ​បាន​គ្រប់គ្រាន់​ ហើយ​ចៀសវាង​អាហារ​ណា​ដែល​មិនល្អ​ចំពោះ​សុខភាព៕

អត្ថបទ៖ Mr. Rina

មូល​ហេតុ​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​កើត​មាន​​អាការៈ​ហើម​ជើង​ Reviewed by Unknown on 9:54 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.