Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

សត្វដែលមានល្បឿនលឿនក្នុងពិភពលោក

នៅ​ក្នុង​ពិភព​លោក​នេះ​មាន​សត្វជាច្រើនប្រភេទដែល​សត្វ​ខ្លះ​ប្រហែល​ជា​ប្រិយ​មិត្ត​ធ្លាប់​បាន​ស្គាល់​​តែ​​ប្រិយមិត្ត​ប្រហែល​​ជា​​មិន​បាន​​ដឹង​​ទេ​ថា​​សត្វ​ណា​ខ្លះ​ដែល​គេ​ចាត់​ទុក​ថា​ជា​សត្វ​មានល្បឿនលឿនក្នុង​ពិភពលោក​ ។ ហើយថ្ងៃនេះខ្ញុំសូមបង្ហាញសត្វដែលមានល្បឿនលឿនបំផុតទាំង១០ក្នុងពិភព​លោក​​ ៖
១. Cheetah (ខ្លាឈីតា)

ខ្លាឈីតាជាសត្វដែលមានល្បឿនលឿនជាងគេបំផុតគឺមានល្បឿនពី ១១២ទៅ១២០ គីឡូម៉ែតក្នុងមួយ​ម៉ោង​ ។ វា​ត្រូវ​បាន​គេ​​ដាក់​រហស្សនាម​ថា​​ King​ Of​ Fast Runner ។ វា​អាច​បង្កើន​ល្បឿន​ពី ​០​ទៅ​៩៦​គីឡូម៉ែត​ក្នុង​មួយម៉ោង​ត្រឹម​រយៈ​ពេល​​៣វិនាទី​ប៉ុនោះ​ ។ ភាគ​ច្រើន​គេ​ឃើញ​វា​រស់​នៅ​ តំបន់​សាហារ៉ា​ នៃទ្វីប អាហ្វ្រិក ។
២. Pronghorn

Pronghorn​ មាន​ល្បឿន​អតិបរមា​ ៨៨.៥គីឡូម៉ែត​ក្នុង​មួយម៉ោង​ ។ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សត្វ​ដែល​មាន​ល្បឿន​លឿន​លំដាប់ទី២​ក្នុង​លោក​ ។ ភាគ​ច្រើន​គេ​ឃើញ​វា​រស់​នៅ​ភាគ​ខាង​លិច​ឈៀង​ខាង​ជើង​នៃ​អាមេរិក​​។
៣. Springbok

Springbok​ មាន​ល្បឿន​អតិបរមា​ ៨៨​គីឡូម៉ែត​ក្នុង​មួយ​ម៉ោង​ ។ ជា​ទូទៅ​គេ​ឃើញ​វា​រស់​នៅ​ភាគនិរតី​នៃ​ទ្វីប​អាហ្វ្រិក​ ។  វា​ត្រូវ​បាន​គេ​ស្គាល់ថា​ជា​សត្វដែល​ធ្វើ​បំលាស់ទី​ដោយ​លោត​ដែល​ល្បឿន​លឿន​របស់​វា​អាច​ឈាន​ដ​ល់​ល្បឿន​រហូត​ដល់​ទៅ​ ៨៨ គីឡូម៉ែត្រក្នុងមួយម៉ោង​ប៉ុន្តែ​ពួកវា​មិន​អាច​បាន​រត់​ចម្ងាយ​វែង​បាន​ឡើយ​ ។​ វា​អាច​លោត​បាន​កំពស់​រហូត​ដល់​៤ម៉ែត​និង​ចំងាយ​បាន​១៥ម៉ែត​ឯណោះ​ ។
៤. Wildebeest

Wildebeest​ មាន​ល្បឿន​រហូត​ដល់​ ៨០.៥គីឡូម៉ែត​ក្នុង​មួយ​ម៉ោង​ ។ វា​មាន​ពីរ​ប្រភេទ​គឺ​​ Wildebeest ពណ៌ខ្មៅ​ និង​ ពណ៌ខៀវ​ ។ សត្វ​ប្រភេទ​នេះ​មាន​ស្នែង​ខ្លី​មុត​ស្រួច​សំរាប់​ការពារ​ខ្លួន​ ។ ពួក​វា​បាន​ផ្លាស់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត​ជា​ក្រុមធំៗ​ ។
៥. Lion (តោ)

សត្វ​តោ​មាន​ល្បឿន​រហូត​ដល់​៨០​គីឡូម៉ែត​ក្នុង​មួយម៉ោង​ ។ ជា​ទូទៅ​គេ​ឃើញ​វា​រស់​នៅ​តំបន់​សាហារ៉ា​ក្នុង​ទ្វីប​អាហ្វ្រិក​ នៅ​តំបន់អាស៊ី​ និង​ ភាគ​ជើង​ឈៀង​ខាង​លិច​នៃ​ប្រទេស​ឥណ្ឌា​ ។ សត្វ​តោ​មាន​ជីវិត​រស់​នៅ​ពី​១០ទៅ១៤ឆ្នាំ ។
៦. Cape Hunting Dog (ឆ្កែប្រមាញ់)

សត្វ​ប្រភេទ​នេះ​មាន​ល្បឿន​រហូត​ដល់៧១​គីឡូម៉ែត​ក្នុង​មួយម៉ោង​ ។ ជា​ទូទៅ​គេ​ឃើញ​វា​រស់​នៅ​ក្នុងទ្វីប​អាហ្វ្រិក​ ។ វា​ត្រូវ​បាន​គេ​ស្គាល់ថា​ជា​សត្វ​ដែល​មាន​សម្ថភាព​ខ្ពស់​ក្នុង​ការ​ប្រមាញ់ចំណី​ ។
៧. Thomson’s Gazelle (ប្រើសថមសុន)

វា​ស្ថិត​ក្នុង​អំបូរ​សត្វ​ប្រើស​ ។ ហើយ​សត្វ​ប្រភេទ​នេះ​មាន​ល្បឿន​រហូត​ដល់​៧០​គីឡូម៉ែត​ក្នុង​មួយម៉ោង​ ។ ជា​ទូទៅ​សត្វ​ប្រភេទ​នេះ​មាន​កំពស់​ពី​៥៥​ទៅ​៨២​សង់ទីម៉ែត​ ។ ហើយ​សត្វ​ញី​មាន​ទំងន់​ពី​១៥​ទៅ​២៥​គីឡូក្រាម​ រី​ឯ​សត្វ​ឈ្មោល​វិញ​មាន​ទំងន់​ពី​២០​ទៅ​៣០​គីឡូក្រាម​ ។ ឈ្មោះ​ Thomson's​ Gazelle​ (ប្រើសថមសុន) ត្រូវ​បាន​ដាក់​ក្រោយ​ការ​រក​ឃើញ​របស់​លោក ​Joseph Thomson ។
៨. Coyote (ឆ្កែចចក)

ឆ្កែ​ចចក​មាន​ល្បឿន​រហូត​ដល់​៧១​គីឡូម៉ែត​ក្នុង​មួយម៉ោង​ ។ ជា​ទូទៅ​គេ​ឃើញ​ចចក​រស់​នៅ​ភាគខាង​ជើង​នៃ​អាឡាស្កា​និង​ប្រទេសកាណាដា​ ។
៩.Elk 

Eik​ គឺ​សត្វ​មួយ​ប្រភេទ​ដែល​ស្ថិត​ក្នុង​អំបូរ​ក្តាន់​ ។ វា​អាច​មាន​ល្បឿន​រហូត​ដល់​៧២​គីឡូម៉ែត​ក្នុង​មួយម៉ោង​ ។
១០. Quarterhorse (សេះត្រីមាស)

សេះ​ប្រភេទ​នេះ​ភាគ​ច្រើន​ជា​សេះ​ដែល​គេ​យក​​ទៅ​ប្រណាំង​ ។ វាមានល្បឿនរហូតដល់​៨៨.៥​គីឡូម៉ែត​ក្នុង​មួយ​ម៉ោង​ ។

អត្ថបទ ៖ Mr Travel
សត្វដែលមានល្បឿនលឿនក្នុងពិភពលោក Reviewed by Unknown on 1:03 PM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.