Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

MTT​ Turbine​ Superbike​ ម៉ូតូ​ដែល​មាន​ល្បឿន​លឿន​ជាង​គេ​ក្នុង​ពិភពលោក​

ម៉ូតូម៉ាក  MTT Turbine  Superbike ឬ  Y2K Turbine Superbike គឺជាម៉ូតូដែលត្រូវបានរចនាម៉ូដយ៉ាងល្អប្រណីត ពោរពេញដោយសមត្ថភាពខ្ពស់ និង មានល្បឿនរហូតដល់ទៅ ៤០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ជាប់ក្នុងបញ្ជីបំបែកឯកត្តកម្ម ពិភពលោក (Guinness World Records) ។



MTT Turbine Superbike ជាម៉ូតូដែលបំពាក់ ដោយប្រព័ន្ធបច្ចេវិទ្យា ទំនើបបំផុត និងមានរូបរាងសង្ហាល្អឥតខ្ចោះ ផ្នែក ខាងក្រោយបំពាក់ដោយប្រព័ន្ធ Camera ជាអំពូល LED ។ លោក Jay Leo ជនជាតិអាមេរិក ជា ម្ចាស់ម៉ូតូ Turbine Superbike បាននិយាយឲ្យ ដឹងថា ម៉ូតូដ៏ទំនើបនេះត្រូវបានរចនាម៉ូដដោយ វិស្វករដ៏ជំនាញគឺលោក Ted Mclntyre ដែលជា អ្នកជំនាញខាងគ្រឿងម៉ាស៊ីន និងលើប្រព័ន្ធបច្ចេក វិទ្យា ។ ប្រព័ន្ធសាស់ស៊ីរបស់ម៉ូតូ MTT Turbine Superbike ធ្វើពីលោហធាតុផ្សំរឹងបំផុត ជាម៉ូតូមាន សន្ទុះល្បឿន១០០គ.ម ប្រើរយៈពេល ២,៥ វិនាទី ហើយផលិតតែ៥គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ ។



លក្ខណៈបច្ចេកទេស
-ម៉ាស៊ីន : Rolls-Royce Allison 250 Series gas turbine
-ថាមពល : ៣២០សេះ ក្នុងបែបផែន ៥២.០០០ជុំ/នាទី
-កម្លាំងរមួល : ៤២៥ផោន-ហ៊្វ៊ឺត ក្នុងបែបផែន ២.០០០ជុំ/នាទី

ប្រព័ន្ធបើកបរ
-ប្រអប់ចង្កឹះលេខ : ២វគ្គ Automatic
-បូមមុខ : ៥៥ម.ម Inverted
-បូមក្រោយ : mono-shock adjustable oleopneumatic, ohlins
-ហ្វ្រាំងមុខ : ២x៣២០ម.ម ហ្វ្រាំងថាស 4piston caliper
-ហ្វ្រាំងក្រោយ : Single ៣២០ម.ម ហ្វ្រាំង 4piston caliper
-ទម្ងន់ : ១៩០គីឡូក្រាម
-ចំណុះធុងប្រេង : ៣៤លីត្រ
-ល្បឿនអតិបរមា : ៤០២គ.ម/ម៉
-តម្លៃ : ១៧៥.០០០ដុល្លារអាមេរិក/គ្រឿង ៕


អត្ថបទ៖ Mr. Rina



MTT​ Turbine​ Superbike​ ម៉ូតូ​ដែល​មាន​ល្បឿន​លឿន​ជាង​គេ​ក្នុង​ពិភពលោក​ Reviewed by Unknown on 10:50 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.