Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

កត្តាដែលអាចធ្វើឲ្យសុភាពនារីលង់ស្នេហ៍ដកចិត្តមិនរួច!!!

មនុស្សយើង​ម្នាក់ៗ​​តែងតែប្រើប្រាស់នូវរាល់ ពាក្យសម្តី​ កាយ​វិការ ​​ការ​​ស្លៀក​​ពាក់​និងប្រើប្រាស់​​របៀប​​​តុប​​​តែង​​​ខ្លួនដើម្បីទាញយកការចាប់​​អារម្មណ៍​​ពី​​អ្នក​​ដទៃ ដែលនៅជុំវិញ។​ ហើយចំពោះ​មនុស្ស​ប្រុសមួយ​​ចំនួន​​​​តែង​​តែ​​ចង់ដឹងថា​​ខ្លួន​​គួរ​​​តែធ្វើ​​បែប​ណាទៅ ​ទើប​​​អាចធ្វើឲ្យសុភាពនារី​​ចាប់​​អារម្មណ៍​​ចំពោះ​​​ខ្លួន។​ នៅពេលដែលបាន​ជួប​​នាង​​ជា​​លើក​​ដំបូងឬចង់​ផ្តើមទាក់ទងនាងឲ្យមក​ស្រលាញ់​ខ្លួន​នោះ​?​ ​​នេះ​​គឺ​​ជា​​វិធី​សាស្រ្ត មួយចំនួន​​​​ដែល​​បុរសៗ​​គួរ​​តែអនុវត្ត​ដើម្បីបានទទួលនូវចំណាត់អារម្មណ៍ពី​នារី​ដែលខ្លួនចង់ឲ្យនាងចាប់អារម្មណ៍មកខ្លួនដោយដកចិត្តមិនរួចៈ

​​-  ការរៀបចំ​​ខ្លួន​​ឲ្យ​​បានសមរម្យ​៖ ច្បាស់ណាស់​​មនុស្ស​​គ្រប់រូប ​ តែង​តែ​​ចាប់​អារម្មណ៍​​ទៅ​​លើ​​រូប​សម្បត្តិ​នៅ​​ពេលដែល​​ជួប​​គ្នាគ្រា​​​​​ដំបូង​។​ បែបនេះហើយ​​​​បុរសគ្រប់រូប​​ពេល​​មាន​ការ​​ណាត់​ជួប​​នារី​ណា​​ម្នាក់​ ឬ​ ក៏បាន​​ជួប​​នារីណាម្នាក់​​ដោយ​​ចៃដន្យ​​នោះ​ គួរ​តែ​​ចេះ​​រៀបចំ​ខ្លួន​ប្រាណ​​ឲ្យ​​បាន​​សមរម្យ​ ពោល​​​គឺគួរ​​តែ​​ស្លៀក​ពាក់ឲ្យបាន​​ស្អាត​បាត​​ មានរបៀបរៀបរយ មានរបស់របរប្រើ​ប្រាស់​​​​​​​​សម​រម្យ ដើម្បី​​​ទាក់​ទាញ​​ចំណាប់​អារម្មណ៍​​របស់គេ​។​​​កុំ​​ធ្វើ​ខ្លួនឲ្យ​​មើល​ទៅ ​​រយីក​​រយាក​​ពេក​ ក៏មិនត្រូវឡូយ​ឆាយ​ហួសហេតុពេកដែរ។ ព្រោះ​​នារី​​ដែល​​អ្នក​​​បាន​​ជួប​​ជា​​លើក​​ដំបូង​​នោះ​​នឹង​​គិត​​ថា​​អ្នក​ជា​​បុរស​​មិន​ចេះ​រៀបចំខ្លួន​ឲ្យមានសណ្តាប់ធ្នាប់តាមកាលទេសដែលពិបាកនិង​ចូល​​​ឲ្យចុះចំណោម​គេ។


-​ ការរៀបចំអាកប្បកិរិយា​​​​ពេលនៅ​​ក្បែរ​៖​ មនុស្ស​​ដែល​​អាចធ្វើឲ្យមានការទាក់ទាញ​ គឺ​ជា​​​​មនុស្ស​​ដែល​​​មាន​​អាកប្ប​កិរិយា​​ថ្លៃ​ថ្នូរ​ ពេល​​ទំ​នាក់ទំនង​​ជា​មួយ​​មនុស្ស​​គ្រប់គ្នា​។​ ក៏​​ដូច​​គ្នា​​ដែរ​ បើ​​អ្នក​​ចង់​​ឲ្យ​​មាន​​ការ​​ចាប់​អារម្មណ៍​​ពី​​មនុស្ស​​ស្រី​​ដែល​​អ្នក​ ​បាន​​ជួប​​ជា​​លើក​​ដំបូង​ អ្នក​​គួរ​តែ​​រៀប​ចំ​​កាយ​វិការ​​ឲ្យ​​បាន​​​​សម​រម្យ​​ថ្លៃ​ថ្នូរ​ និង​​ត្រូវមានភាពជឿជាក់ ​​ស្វា​ហាប់​​ហ៊ាន​​ពេលនៅក្បែ​​នាង​ ហើយចេះចាប់​​ផ្តើម​នាំនាង​និយាយ​​​​មុន​។​ ហេតុដូច្នេះហើយបុរស​​គ្រប់រូប​​​​កុំ​​ធ្វើ​ចរិក​​អៀន​ប្រៀន​​ឲ្យ​​សោះ​ គប្បីធ្វើ​ចិត្ត​ឲ្យ​ក្លាហាន​ដែលបង្ហាញ​​​​ភាព​​រឹង​​ពឹងនិងជឿជាក់លើខ្លួន​​ប្រកប​ដោយ​ ​សេចក្តីថ្លៃថ្នូរ​​គោរព​​ឲ្យ​​តម្លៃ​​ចំពោះ​​នាង​ក្នុងការ​​សន្ទនា​​​​ដោយ​​ទឹក​មុខរីករាយ ​​រួស​រាយ​​ ស្រស់​ស្រាយនិងប្រកបដោយស្នាមញញឹមជានិច្ច​។



- ការសម្លឹង​​មើល​​មុខនិងភ្នែក​​ឲ្យ​​ចំ​៖​ ការប្រើ​​សម្តី​​ផ្អែម​​ពី​រោះ​​ប្រកប​ដោយ​​ភាព​​ថ្នៃ​​ថ្នូរ​ និងជឿជាក់បូក​ជា​មួយ​​កែវ​ភ្នែក​​ដ៏​​ស្រទន់​​ពិត​ជា​​អាច​​អន្ទង​​ដួង​ចិត្ត​​ ហើយធ្វើឲ្យនាង​​ធ្លាក់​​ក្នុង​​អន្លង់​​ស្នេហ៍​ និង​​គិត​​ស្រ​ម៉ៃ​​ចង់​​​ជួប​​អ្នក​​ពេល​​ក្រោយ​។​ អ្នក​​ព្យាយាម​​ប្រើ​​កែវ​ភ្នែក​​សម្លឹង​​មើល​​មុខ​​នាងពេលដែល​​កំពុង​ ​សន្ទនា​​ជា​មួយ​គ្នា​​ជា​​និច្ច​ ព្រោះ​​វា​​មិន​​ត្រឹម​តែ​​បង្ហាញ​​ពី​​ភាព​​រស់​​រវើក​​ពី​​កិច្ច​​សន្ទនា។ ហើយមិនតែប៉ុណ្ណោះ​ភ្នែក​បានបញ្ជាក់​​​​ពី​​ការ​​គោរព​​ឲ្យ​​តម្លៃនិងយកចិត្តទុកដាក់​​ចំពោះ​​ដៃ​គូ​​សន្ទនា​​ផង​​ដែរ​។​​ ​កែវ​ភ្នែក​​ដ៏​​ស្រទន់​​ប្រកប​ដោយ​​រស់​ជាតិ​​ផ្អែមនេះហើយ​​ ដែលធ្វើឲ្យ​​នារី​​ម្នាក់​​នោះ​​ត្រូវតែ ​​តប​​មក​​រក​​អ្នក​​វិញ​។ ហើយវា​​នឹង​​ផ្តិត​​​ជាប់​​ក្នុង​​ដួង​ចិត្ត​​នាងដែល​​​អាច​​ធ្វើ​​ឲ្យចិត្ត​​នាង​​គ្រប់ពេល និងចង់ស្ថិតនៅក្បែរអ្នករហូតដោយសារ​មុន​ស្នេហ៍របស់អ្នកដែលមិនអាចបំភ្លេចបាន​៕


អត្ថបទដោយៈMr.Samrach
 
កត្តាដែលអាចធ្វើឲ្យសុភាពនារីលង់ស្នេហ៍ដកចិត្តមិនរួច!!! Reviewed by Unknown on 11:01 PM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.