ខ្សែបម្រើមួយរូបរបស់ Real Madrid ស្ថិតក្នុងគោលដៅរបស់ ក្លិប AC Milan
ខ្សែបម្រើរបស់ក្លិប Real Madrid កីឡាករ Illarramendi កំពុងក្លាយជាគោលដៅរបស់ក្លិប AC
Milan នេះបើយោងតាម UK reporter ។
នៅក្នុងស្ថានីយ៍វិទ្យុ TalkSport របស់អង់គ្លេសបាននិយាយថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះប្រហែលជាអាចចាកចេញពីទឹកដី
Santiago
Bernabeu ទៅកាន់ទឹកដី San Siro របស់់ក្លិប AC
Milan បន្ទាប់ពីកីឡាកររូបមិនបានជាប់ជាជម្រើសដំបូងឡើយ ក្រោមការដឹកនាំរបស់លោក Carlos
Ancelotti នៅទឹកដី Santiago Bernabeu ។
សូមបញ្ជាក់ថាខ្សែបម្រើរូបនេះបានចូលរួមក្នុងក្លិប Real Madrid ដោយតម្លៃផ្ទេរ
២៥.៥លានអ៊ឺរ៉ូ
ពីក្លិប
Real Sociedad កាលពីឆ្នាំ ២០១៣ ។ ហើយតាំងពីផ្ទេរមកទឹកដី
Santiago Bernabeu កីឡាកររូបនេះមិនអាចដណ្តើមកន្លែងជាជម្រើសដំបូងបានឡើយដោយសារ ក្លិប Real
Madrid សំបូរខ្សែបម្រើឆ្នើមជាច្រើនដូចជា Luka Modric ; Toni Kroos ; Jame
Rodrigues ជាដើម ។
ប្រសិនបើកីឡាកររូបនេះសំរេចចិត្តចាកចេញពីក្លិប Real
Madrid មែននោះក្លិប AC Milan និងត្រូវធ្វើការប្រជែងជាមួយក្លិប Arsenal ដែលកំពុងចាប់អារម្មណ៍លើកីឡាកររូបនេះផងដែរ
។ គួរបញ្ជាក់ក្លិប Arsenal ធ្លាប់ទាក់ទងចង់បានកីឡាកររូបនេះម្តងដែរមុនពេលដែលរូបគេចូលរួមជាមួយក្លិប
Real
Madrid ។
ប្រភព ៖ realmadridnews
អត្ថបទ ៖ Mr Ball
ខ្សែបម្រើមួយរូបរបស់ Real Madrid ស្ថិតក្នុងគោលដៅរបស់ ក្លិប AC Milan
Reviewed by Unknown
on
9:00 AM
Rating:
