Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

តើ Napoli រឺ Roma ជាអ្នកឈ្នះយប់នេះ ?

យប់នេះក្នុងការប្រកួតសប្តាហ៍ទី១០ នៅក្នុងក្របខណ្ឌ Itali Serie A ក្លិប Napoli បានបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ  Roma  ដែលការប្រកួតនិងប្រព្រឹត្តទៅនៅម៉ោង៩:០០យប់ ។



បច្ចុប្បន្នក្លិប Napoli កំពុងស្ថិតនៅលេខ៧ក្នុងតារាង Serie A ហើយមាន១៥ពិន្ទុ ដោយ៩ប្រកួតឈ្នះ៤ ស្មើ៣ និងចាញ់ ២ ។ ដោយឡែកក្លិប  Roma ស្ថិតនៅកំពូលតារាងដោយមាន២២ពិន្ទុស្មើនិងក្លិប Juventus ដោយ៩ប្រកួតឈ្នះ៧ ស្មើ១ និងចាញ់១ ។

សម្តីរបស់គ្រូបង្វិកទាំងពីរ ៖

គ្រូបង្វិក Napoli លោក Rafael Benitez បាននិយាយមុនប្រកួតថា '' យើងបានឃើញថាក្រុមទាំងអស់សុទ្ធតែអាចបាត់បង់ពិន្ទុដូច្នេះយើងបានដឹងថាប្រសិនបើយើងឈ្នះយើងអាចបន្ថយគម្លាតទៅក្រុម Juventus និងក្រុម Roma ។ ហើយពេលដែលយើងជួបជាមួយក្រុមកំពូលយើងតែងតែបង្ហាញពីភាពខ្លាំងរបស់យើងហើយឆ្នាំនេះវាគួរតែដូចគ្នា'' ។

ដោយឡែកគ្រូបង្វិក Roma លោក Rudi Garcia បាននិយាយថា '' យើងផ្តោតសំខាន់ទៅលើការប្រកួតតទល់នឹងក្លិប Napoli ហើយវាមិនមែនជារឿងងាយស្រួលទេ ហើយយើងត្រូវតែប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីនាំយកជោគជ័យទៅវិញ '' ។



ស្ថិតិនៃការជួបគ្នា៥ប្រកួតចុងក្រោយរបស់ក្លិបទាំងពីរ ៖

ដោយក្លិប Roma ឈ្នះ២ប្រកួត Napoli ឈ្នះ២ប្រកួត ហើយក្លិបទាំងពីរស្មើគ្នាមូយប្រកួត ។

ជម្រើសកីឡាករដែលអាចប្រកួតយប់នេះ ៖

ជម្រើស១១នាក់ដំបូងសំរាប់ក្លិប Napoli ៖ Rafael ; Ghoulam ; Koulibaly ; Albiol ; Maggio ; Mertens ; Hamsik ; Inler ; David Lopez ; Callejon ; Higuian

ជម្រើស១១នាក់ដំបូងសំរាប់ក្លិប Roma ៖ Skorupski ; Torosidis ; Manolas ; Astori ; Cole ; Pjanic ; De Rossi ; Keita ; Iturbe ; Destro ; Gervinho  

ប្រភព ៖ sportsmole

អត្ថបទ ៖ Mr Ball
តើ Napoli រឺ Roma ជាអ្នកឈ្នះយប់នេះ ? Reviewed by Unknown on 2:32 PM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.