Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

ប៊ិចដែលថ្លៃបំផុតនៅក្នុងលោកទាំង ១០

ប៊ិច​គឺ​ជា​ឧបករណ៍​សំរាប់​សរសេរ​ដ៏​ពេញ​និយម​បំផុត​ ដោយ​សារ​វា​មានភាព​ងាយ​​ស្រួល​​ក្នុង​​ការ​សរសេរ​ និង ​មិន​ងាយ​រលប់​ ប៊ិច​ដែល​គេ​ប្រើ​ពី​សម័យ​មុន​ត្រូវ​បាន​គេ​ហៅ​ថា​ ស្លាប់​ប៉ា​កា​ ។​

ខាង​ក្រោម​នេះ​គឺ​ជា​ប៊ិច ​រឺ​ស្លាប​ប៉ា​កា​ដែល​ថ្លៃ​បំផុត​ក្នុង​ពិភព​លោក​ ៖

1). Aurora Diamante មានតម្លៃ $1,470,600

Aurora ​Diamante​ គឺ​​ជា​​ស្លាប់​ប៉ាកា​ដែល​ត្រូវ​បាន​ផលិត​ដោយ​​រោង​ចក្រ​ផលិត​ឧបករណ៍​សំរាប់​សរសេរ​​ដ៏​​ប្រណិត​​បំផុត​​របស់ ​​Italy​ ​ដែល​​មាន​ឈ្មោះ​ថា Aurora។ រោង​ចក្រ​មួយ​នេះ​​ហើយ​​វា​​គឺ​​ជា​ស្លាប់​ប៉ាកា ​ដែល​មាន​តម្លៃ​ថ្លៃបំផុតនៅលើលោកយើងនេះ ។ លក្ខណះពីសេសរបស់វាគឺត្រូវបានស្រោប ដោយ De Beers Diamond (ត្បូង) ទំហំ 30 carats ។ Aurora Diamante មានពីរ​ជំរើស​អាច​ឲ្យ​អ្នក​ជ្រើស​រើស​បាន​គឺ​តួខ្លូនផលិតពី មាសស និង ប្លាទីន។


ប្រភព : amazingpaper90

2). Caran d’Ache Gothica Pen មានតម្លៃ $ 2,013 

Caran d’Ache Gothica ត្រូវបាន​ផលិត​ដោយ​​រោង​ចក្រ​ផលិត​ឧបករណ៍​សំរាប់​សរសេរ​ដ៏ប្រណិត​របស់​ប្រទេស​ស្វីស​ដែល​មាន​ឈ្មោះ​ថា​ Caran d'Ache​។ ប៊ិច​មួយ​នេះ​ត្រូវ​បាន​ដាក់​បង្ហាញ​​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ក្នុង​ឆ្នាំ​ 2006 ​ហើយវា​ក៏ត្រូវបាន​ចាត់ថ្នាក់ជា​ប៊ិច​ដែល​មានតម្លៃ​ថ្លៃបំផុត​នៅក្នុង​ពិភព​លោក​ផង​ដែរ។ តួខ្លូនរបស់វាទាំង​អស់​ត្រូវបានត្រូវ​បាន​ស្រោប​ដោយ​ ប្លាទីនដ៏មានតម្លៃមួយប្រភេទ​។


ប្រភព : rediff

3). CREW 60TH White Gold – (Tibaldi fountain pens) មានតម្លៃ $43,000

Tibaldi គឺ​ជា​ក្រុម​ហ៊ុន​ផលិត​ប៊ិច​ដំបូង​គេ​បង្អស់​របស់​ Italy ហើយ​វា​ក៏ជា​ក្រុមហ៊ុន​រចនា​ប៊ិច​ប្រណិត​ដ៏ល្អ​បំផុត​ក្នុង​ពិភព​លោក​ដែរ។ Tibaldi fountain CREW 60th  ត្រូវ​បាន​ស្រោប​ដោយ​មាស (Yellow Gold) 18 Carat ចនែក​ឯក្បាលនៃ​ស្លាប់​ប៉ាកា​នេះត្រូវបាន​​ស្រោប​ដោយប្លាទីនដ៏មានតម្លៃពីរ​ប្រភេទ​ គឺ Rhodium និង Ruthenium ។


4). La Modernista Diamonds – Caran d’Ache មានតម្លៃ  $265,000

La Modernista Diamonds ត្រូវ​បាន​ផលិត​ដោយ​ក្រុមរបស់​ ស្វីស ដែល​មាន​ឈ្មោះ​ថា Caran d’Ache ហើយ​វា​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ជា​ប៊ិច​ដែល​ថ្លៃ​បំផុត​នៅ​លើ​លោក​ផង​ដែរនៅ​ក្នុង​សៀវ​ភៅ​កំនត់​ត្រា​ពិភព​លោក។ វាត្រូវ​បាន​ផលិត​ដោយ​មាស​ដ៏មាន​តម្លៃ​ម្យ៉ាងទំហំ ១៨ ក្រាត់ និង ត្បូងទំហំ ៣០ ក្រាត់។


ប្រភព ៖ newsworld247
5). MARTE – Omas Fountain Pen មានតម្លៃ $43,000

Omas Marte ជា​ប៊ិិច​ដ៏​មាន​តម្លៃ​ដែល​បាន​ផលិត​ក្នុង​ចំនួន​ដែល​មាន​កំនត់​ តួ​ខ្លួន​របស់​វា​ទាំង​អស់​ត្រូវ​បាន​​ផលិត​​ចេញ​​ពី​មាស។ ចំនែក​ផ្នែក​ក្បាល​នៃ​គំរប​ប៊ិច​ត្រូវ​បាន​ដាំ​ដោយ​ត្បូង​ទំហំ​ ២ ​ក្រាត់​ ជា​ច្រើន​​គ្រាប់​ផង​​ដែរ​​៕


ប្រភព : pianki

6). Mont Blanc Prince Rainier III Limited Edition មានតម្លៃ $ 260,200

Mont Blanc Prince Rainier III ត្រូវបានផលិតចេញពីមាសស ដាំត្បូង ហើយប៊ិចមួយនេះត្រូវ​បាន​ផលិត​ត្រឹមតែ​ ៨១ ដើម តែប៉ុន្នោះ ។


ប្រភព ៖  rediff

7). Mystery Masterpiece – Mont Blanc and Van Cleef និង Arpels​ Limited Edition មានតម្លៃ $730,000

ប៊ិចទាំងពីរនេះក៏ត្រូវបានចាត់ថ្នាក់ជាប៊ិចដែល​មាន​តម្លៃ​ផង​ដែរ ហើយតួខ្លួនរបស់ពួកវាត្រូវបានដាំដោយ ត្បូង​ចំនួន 840 គ្រាប់។


8). Visconti – Alchemy H.R.H. Fountain Pens មានតម្លៃ $57,000

Alchemy H.R.H. Fountain Pens ត្រូវបានផលិតដោយក្រុមហ៊ុន Visconti នៅ​ក្នុង​ឆ្នាំ​ ២០០៣ ។ វាត្រូវបាន​ផលិតចេញ​ពី មាសសុទ្ធ លាយជាមួយនឹងមាសស ដាំដោយត្បូងដ៏មានតម្លៃ ហើយវាមានត្រឹម​តែ ៣៨ ដើមប៉ុន្នោះនៅក្នុង​លោក។



9). Visconti – Ripple H.R.H. Fountain Pen មានតម្លៃ $57,000

Ripple H.R.H. Fountain Pen ត្រូវបាន​ផលិត​ដោយក្រុមហ៊ុន​ Italian ដែល​មានឈ្មោះ​​ថា Visconti  ជាមួយ​នឹង​ចំនួន​កំនត់​ត្រឹមតែ​ 39 ដើមប៉ុន្នោះ។ វាត្រូវបាន​ផលិត​ចេញ​ពី មាសស លាយ​ជាមួយនឹង ផ្លាទីន។



10). Visconti – The Forbidden City H.R.H. Fountain Pen មានតម្លៃ $50,500

The Forbidden City  H.R.H. Fountain Pen ត្រូវបាន​ផលិត​ដោយក្រុមហ៊ុន​ Italian ដែល​មានឈ្មោះ​​ថា Visconti នៅ​ក្នុង​ឆ្នាំ 2004 ជាមួយ​នឹង​ចំនួន​កំនត់​ត្រឹមតែ​ 38 ដើមប៉ុន្នោះ។



ប្រភព ៖ បរទេស
ប្រែសំរួល ៖ Mr. Dee
ប៊ិចដែលថ្លៃបំផុតនៅក្នុងលោកទាំង ១០ Reviewed by Unknown on 7:50 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.