អស់បញ្ហាជាមួយមេរោគដែលយក Account របស់អ្នកទៅ Shared Link ពេញ Facebook
ថ្មីៗនេះខ្ញុំបានសង្កេតឃើញថា មានមេរោគមួយចំនួនបានបន្លំនៅក្នុង Link លើFacebook។ ហើយវាបានប្រើប្រាស់រូបភាព នឹងពាក្យដែលធ្វើឲ្យអ្នកដែលបានឃើញមានការចាប់អារម្មណ៍។ មានអ្នកលេង Facebook មិនតិចទេដែលបានចុចលើ Link ទាំងនោះ តើអ្នកដឹងទេថាមានអ្វីកើតឡើងនៅពេលដែលអ្នកចុចលើ Link នោះ?
វាការពិតណាស់បន្ទាប់ពីអ្នកបានចុចលើ Link ទាំងនោះ វានឹងណែនាំអ្នកឲ្យ Like Page រួចឲ្យអ្នក Add កម្មវិធីមួយ ពេលនោះ Application មួយនោះនឹងដំនើរការដោយប្រើប្រាស់ Facebook Account របស់អ្នកចែករំលែក Link ទាំងនោះបន្ត ចូលទៅក្នុង Timeline មិត្តភក្តិរបស់អ្នក, ចូលទៅក្នុង Group , ចូលទៅ Comment ក្នុង Post របស់អ្នកណាម្នាក់ដោយមិនដឹងខ្លួន។
ដើម្បីបិទកុំឲ្យកម្មវិធីនោះដំនើរការបន្តទៀត អ្នកត្រូវអនុវត្តតាមវិធីដូចខាងក្រោម ៖

- មុនដំបូងត្រូវចូលទៅមើល Link ដែលអ្នកបានចែករំលែកនោះរួច ស្វែងរកឈ្មោះកម្មវិធីនោះ ដែលវាមានទីតាំងស្ថិតនៅពីក្រោមឈ្មោះរបស់អ្នក ។
- បន្ទាប់មកត្រូវចូលទៅ Remove កម្មវិធីនោះចេញពី Facebook Account របស់អ្នក ដោយ ៖
ចូលទៅកាន់ Setting > Apps
- បើសិនជាអ្នកមិនឃើញមេរោគនោះអ្នកអាចវាយបញ្ចូលឈ្មោះរបស់វាចូលទៅក្នុង Search Apps រួចចុច Enter ហើយយក Mouse ទៅដាក់លើឈ្មោះកម្មវិធី ដែលអ្នកបានរកឃើញនៅជំហ៊ានទី១ រួចចុច Remove ។
- ពេលចុច Remove រួចវានឹងលោតផ្ទាំងមួយមក សូមចុចធីក រួចចុច Remove ជាការស្រេច (ដូចរូបភាព) ៕
រក្សាសិទ្ធដោយ ៖ CAMBOMAG
អត្ថបទដោយ ៖ Mr. Dee
អស់បញ្ហាជាមួយមេរោគដែលយក Account របស់អ្នកទៅ Shared Link ពេញ Facebook
Reviewed by Unknown
on
6:52 AM
Rating: