Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

ទើប​តែ​បាន​ចូល​ហ្វឹក​ហាត់​វិញ​សោះ​ឥឡូវ​របួស​ទៀត​ហើយ​

ខ្សែ​ប្រយុទ្ធ​របស់​ក្លិប​ Liverpool​ កីឡាករ​ Daniel​ Sturridge​ ដែល​ទើប​តែ​ធូរ​ស្រាល​ពី​របួស​កំភួន​ជើង​​ហើយ​ទើប​តែ​អាច​ចូល​ហ្វឹក​ហាត់​បាន​​ ប៉ុន្តែ​​ពេល​នេះ​រូប​គេ​បាន​រង​របួស​ទៀត​ហើយ​ក្នុង​ពេល​ហ្វឹក​ហាត់​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ ។


ក្រោយ​​ធ្វើ​ការ​ត្រួត​ពិនិត្យ​បញ្ជាក់​ថា​រូបគេ​មាន​បញ្ហា​របួសភ្លៅ​បន្ថែម​លើ​របួស​ចាស់​ដែល​មិន​ទាន់​ជា​សះ​ស្បើយ​នៅ​ឡើយ​នោះ​  ហើយ​ដោយ​សារ​តែ​បញ្ហា​របួស​នេះ​និង​ធ្វើ​ត្រូវ​សំរាក​បន្ថែម​យ៉ាង​ហោច​ណាស់​ក៍២ខែ​ទៀត​ដែរ​ ដូចនេះ​មាន​ន័យ​ថា​រូប​គេ​ប្រហែល​ជា​អាច​ចូល​លេង​វិញ​បាន​រហូត​ដល់​ដើមឆ្នាំ​ក្រោយ​ ។




គួរ​បញ្ជាក់​ដែរ​ថា​កីឡាករ​រូបនេះ​មិន​អាច​លេង​អោយ​ក្លិប​ Liverpool​ តាំង​ពី​ថ្ងៃទី៣១​ ខែ​សីហា​មក​ម្ល៉េះ​ ដោយ​សារ​តែ​រូប​គេ​មាន​របួស​ពេល​លេង​អោយ​ជម្រើស​ជាតិ​អង់គ្លេស​ ។ 

ប្រភព ៖ triblefootball

អត្ថបទ ៖ Mr Ball
ទើប​តែ​បាន​ចូល​ហ្វឹក​ហាត់​វិញ​សោះ​ឥឡូវ​របួស​ទៀត​ហើយ​ Reviewed by Unknown on 1:12 PM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.