ផ្លែម្នាស់ល្អសម្រាប់សុខភាព !
ការបរិភោគផ្លែឈើរាល់ថ្ងៃបានផ្តល់នូវអត្ថប្រយោជន៏ជាច្រើនដល់សុខភាពនិង អាចជួយប្រឆាំងជំងឺផ្សេងៗបានផងដែរ។ សំរាប់ថ្ងៃនេះខ្ញុំសូមណែនាំប្រិយមិត្តពីផលប្រយោជន៏ជាច្រើនដែលបានមកពីការបរិភោគផ្លែម្នាស់។
ផ្លែម្នាស់ មានគុណប្រយោជន៍អាចជាបន្លែសម្រាប់ ស្លរ អាចធ្វើជាបង្អែមនិង ទឹកម្នាស់ក៏បានដែរ។ដោយក្នុងផ្លែម្នាស់ មានសម្បូរទៅដោយវីតាមីន A និងវិតាមីន C កាល់ស្យូម ផូស្វ័រ និងប្រូមេឡែន។
ការបរិភោគម្នាស់ជាប្រចាំអាចជួយបង្ការនូវជំងឺមួយចំនួនដូចជា ៖ ជំងឺរលាកតម្រងនោម ជួយកាត់បន្ថយសម្ពាធឈាម បំបាត់ការស្រេកទឹក ប្រឆាំងរោគផ្តាសាយ ព្រមទាំងជួយរំលាយអាហារប្រភេទសាច់បានល្អ បំបាត់ជំងឺរលាកបំពង់ក បង្កើនការបឺតស្រូបយកអាហារ និងជួយបន្ថយកម្តៅក្នុងរាងកាយ ។
ហើយដើម្បីសម្រួលដល់ការបរិភោគ កុំឲ្យមានការប្រតិកម្មផ្សេងៗ អ្នកបរិភោគគប្បី ចិតសំបកចេញឲ្យស្អាតហើយ ហាន់ជាចំណិតៗ រួចយកម្នាស់ត្រាំក្នុងទឹកអំបិល ប្រហែល៥នាទីដើម្បីកំចាត់នូវអង់ហ្សីមមួយចំនួនដែលបង្កប្រតិកម្ម។ ការត្រាំទឹកអំបិលមិនបានប៉ះពាល់ដល់រសជាតិម្នាស់ទេ តែវាបានធ្វើឲ្យម្នាស់កាន់តែស្រួយ និង មានរសជាតិកាន់តែឆ្ងាញ់មួយកំរិតទៀត៕

ប្រែសម្រួល ៖ Mr.Samrach
ផ្លែម្នាស់ល្អសម្រាប់សុខភាព !
Reviewed by Unknown
on
6:00 AM
Rating: