ញ៉ាំស៊ុតចៀនពេលព្រឹកល្អសម្រាប់សុខភាព និង ការស្រកទម្ងន់
យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយរបស់អាមេរិក បានបង្ហាញថា ការញ៉ាំស៊ុតនៅពេលព្រឹក គឺពិតជាល្អ ខណៈដែលវាត្រូវបានគេរកឃើញថា អាចជួយមិនឲ្យឆាប់ឃ្លាន ហើយក៏ជួយរក្សារាងឲ្យស្ល៊ីមស្អាតផងដែរ។
ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលស្រាវជ្រាវ Pennington Biomedical នៅរដ្ឋ Louisiana សហរដ្ឋអាមេរិក បានរកឃើញថា ស៊ុតអាចបញ្ចុះនូវកម្រិតអ័រម៉ូន Ghrelin ដែលធ្វើឲ្យឃ្លាន និងបង្កើនកម្រិតអ័រម៉ូន PYY3-36 ដែលជួយរក្សាភាពឆ្អែតបានយូរ ដែលមានន័យថា ប្រសិនបើអ្នកញ៉ាំស៊ុតនៅពេលព្រឹក នោះអ្នកអាចពន្យារពេលញ៉ាំអាហារពេលថ្ងៃបាន។
លោកវេជ្ជបណ្ឌិត Nikhil Dhuandhar ដែលដឹកនាំការស្រាវជ្រាវនេះ បានថ្លែងថា ស៊ុតអាចនាំអ្នកដែលធាត់លើសទម្ងន់ឲ្យសម្រកទម្ងន់បានយ៉ាងជោគជ័យ បន្ថែមលើប្រូតេអ៊ីនដែលមានជាច្រើននៅក្នុងស៊ុត។ តែត្រូវចាំថាបើសិនជាយើងបរិភោគក្នុងបរិមាណច្រើន និង យឹកញាប់ពេកវាមិនត្រឹមតែមិនស្រក់ទម្ងន់នោះទេថែមទាំងធ្វើកើនលើសដើមទៀតផង។ ដូចនេះសូមបរិភោគក្នុងបរិមាណ កំនត់មួយ៕
អត្ថបទ៖ Mr.Rina
ញ៉ាំស៊ុតចៀនពេលព្រឹកល្អសម្រាប់សុខភាព និង ការស្រកទម្ងន់
Reviewed by Unknown
on
6:00 AM
Rating:
