Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

តើកាំភ្លើងធំឬបិសាចក្រហមជាអ្នកឈ្នះ ?

ក្នុង​ការ​ប្រកួត​សប្តាហ៍​ទី​ ១២​ នៃ​ក្រប​ខណ្ឌ​ Premier​ League​ ក្លិប​កាំភ្លើងធំ​ Arsenal​ បាន​បើក​ទ្វារ​ទឹកដី​ Emirate​ Stadium​ របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ​បិសាច​ក្រហម​ Manchester​ United​ ដែល​ការ​ប្រកួត​នេះ​ចាប់​ផ្តើម​នៅ​ម៉ោង​ ១២:៣០​នាទី​រំលង​អធ្រាត​ ។


ពត៌មានកីឡាករ

កីឡាករ​របស់​ Arsenal​ ដែល​រង​របួស​រួម​មាន​កីឡាករ​ Mathieu​ Debuchy​ ( របួស​ក​ជើង​ )​  Laurent​ Koscielny​ ( របួស​កែង​ជើង​ )​​  Walcott​ (គ្រលៀន)​ Ozil​ ( ជង្គង់ )​ Ospina​ ( របួសភ្លៅ )​ Diaby​ (កំភួនជើង )​ ហើយ​កីឡាករ​ Welbeck​ ក៏​មាន​បញ្ហា​របួស​សរសៃពួរ​ដែរ​តែ​សង្ឃឹម​ថា​អាច​ចូល​លេង​វិញ​បាន​ ដោយ​ឡែក​កីឡាករ​ Olivier​ Giroud​ និង​ Mikel​ Arteta​ អាច​ត្រលប់​ចូល​លេង​វិញ​បាន​ហើយ​ក្រោយ​ពី​បាន​ជា​សះ​ស្បើយ​ពី​របួស​ ។

ជើង​កីឡាករ​ដែល​អាច​ជាប់​ជា​ជម្រើស​១១​នាក់​របស់​ Arsenal​ ៖ Szecny ; Chamber ; Metersaker ; Moreal ; Gibb ; Arteta ; Ramsey ; Oxlade Chamberlian ; Carzola ; Sanchez ; Welbeck



ចំណែក​ក្លិប​ Man Utd ក៏​មាន​បញ្ហា​កីឡាករ​​របួស​ដែរ​រួម​មាន​កីឡាករ​ Daley Blind ( ជង្គង់ ) ; Marco Rojo ( របួសស្មា ) ; Falcao ( កំភួនជើង) ; Phil Jone (របួស ; Jonny Evan ( របួសកជើង )   ;Rafael ( របួសសរសៃពួរ )

ជើងកីឡាកដែលអាចជាប់ជម្រើស១១នាក់របស់ Man Utd ៖ De Gea ; Valencia ; Smalling ; Mcnair ; Shaw ;Herrera ; Fellaini ; Di Maria ; Rooney ; Mata ; Van Persie



ប្រវត្តិនៃការជួបគ្នា

ក្លិប​ទាំង​ពីរ​ធ្លាប់​ជួបគ្នា​២១៨ប្រកួត​ ដោយ​ Arsenal​ ឈ្នះ៧៨​ ស្មើគ្នា៤៨​ ចំណែក Man Utd​ ឈ្នះ៩២​ ។ ហើយ​ការ​ជួបគ្នា​៥ប្រកួត​ចុងក្រោយ​ ៖ Man Utd ឈ្នះ៣ប្រកួត ស្មើគ្នា២ប្រកួត ។

ប្រភព ៖ teamtalk
អត្ថបទ ៖ Mr Ball
តើកាំភ្លើងធំឬបិសាចក្រហមជាអ្នកឈ្នះ ? Reviewed by Unknown on 7:10 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.