កាំភ្លើងធំបរាជ័យក្រោមថ្វីជើងបិសាចក្រហម
ក្នុងការប្រកួតយប់មិញក្លិបកាំភ្លើងធំ Arsenal បានរងបរាជ័យក្នុងផ្ទះរបស់ខ្លួន ក្រោមថ្វីជើងក្លិបភ្ញៀវបិសាចក្រហម Manchester United ។
ដោយក្នុងការប្រកួតនេះតង់ទី១ ក្រុមទាំងពីរមិនអាចទំលុះសំណាញ់ទីគ្នាបានរៀងខ្លួន ។ តែចូលដល់តង់ទី២ នាទី៥៦ ក្លិប Man Utd បានទទួលការនាំមុខមុនដោយការធ្វើអោយចូលទីខ្លួនឯងរបស់កីឡាករ Kieran Gibbs ដែលជាខ្សែការពាររបស់Arsenal ចូលដល់នាទី៨៥កីឡាករ Wayne Rooney បានស៊ុតបញ្ចូលទីបន្ថែមការនាំមុខអោយ Man Utd ប៉ុន្តែនៅនាទី៩៥ដែលជិតចប់ការប្រកួតទៅហើយកីឡាករ Olivier Giroud រកសងបានមួយគ្រាប់មកវិញដែរ ។
កីឡាករ Gibb ធ្វើអោយចូលទីខ្លួនឯង
អបអរសាទរក្រោយ Rooney ស៊ុតបញ្ចូលទី
រូបភាពការស៊ុតបញ្ចូលទីរបស់ Giroud
ក្រោយចប់ការប្រកួតនេះក្លិប Man Utd ទទួលបានបីពិន្ទុបន្ថែមធ្វើអោយពួកគេបានមកឈរនៅលេខរៀងទី៤ក្នុងតារាង Premier League ដោយឡែក Arsenal ធ្លាក់ទៅឈរនៅលេខ៨វិញ។
អត្ថបទ ៖ Mr Ball
កាំភ្លើងធំបរាជ័យក្រោមថ្វីជើងបិសាចក្រហម
Reviewed by Unknown
on
8:07 AM
Rating:
