Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

Sony ចាប់​ផ្តើម​បញ្ចេញ​នូវ​វិដេអូ​ផ្សព្វ​ផ្សាយ​ Sony Xperia Z3

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ Sony​ បាន​បញ្ចេញ​នូវ​វីដេអូ​ផ្សព្វ​ផ្សាយ​ Xperia Z3 នៅ​លើ​ Channel Youtube ផ្លូវ​ការ​របស់​ខ្លួន។ Sony Xperia Z3 គឺ​ជា​ទូរស័ព្ទ​​កំរិត​ខ្ពស់​ជំនាន់​ចុង​ក្រោយ​របស់​ Sony បន្ទាប់​ពី Xperia Z2។


Sony Xperia Z3 មាន​អេក្រង់​ប្រភេទ IPS LCD capacitive touchscreen, 16M colors ទំហំ 5.2 អ៊ីញ ដែល​អាច​បង្ហាញ​រូបភាព​ក្នុងកំរិត 1080 x 1920 pixels ជាមួយ​នឹង​កំរិត​ភាព​ច្បាស់​ 424 ppi ។ CPU​ ប្រភេទ Qualcomm MSM8974AC Snapdragon 801  Quad-core ល្បឿន  2.5 GHz ធ្វើ​ឲ​ការ​ដំណើរ​ការ​ទូរស័ព្ទ​មាន​ភាព​រលូន​។


Xperia Z3 បំពាក់​នូវ​កាមេរ៉ា​ខាង​ក្រោយ​ទំហំ​ 20.7 MP autofocus ដែល​អាច​ចាប់​យក​រូបភាព​ក្នុង​កំរិត​ 5248 х 3936 pixels, នឹង​ថត​វីដេអូ​ក្នុង​កំរិត 2160p@30fps, 1080p@60fps, 720p@120fps នឹង​កាមេរ៉ា​ខាង​មុខ​ទំហំ 2.2 MP។ វា​បាន​ភ្ជាប់​​មក​ជា​ស្រេច​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Android v4.4.4 Kitkat ។

ទស្សនាវិដេអូផ្សព្វផ្សាយ




ប្រភព ៖ Sonymobile  និង Gsmarena
អត្ថបទដោយ ៖ Mr. Dee
Sony ចាប់​ផ្តើម​បញ្ចេញ​នូវ​វិដេអូ​ផ្សព្វ​ផ្សាយ​ Sony Xperia Z3 Reviewed by Unknown on 1:36 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.