Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

ថាម៉េចលោក ពូទីនក៏ចូលរួមប្រលងកម្មវិធី The Voice ដែរ?


នៅ​​ក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​នៅ​ក្នុង​ Youtube គេ​ឃើញ​លោក​ប្រធានាធិបតី​របស់​រុស្សី​ Valdimir​ Putin បាន​ចូល​រួម​​ប្រលង​​ក្នុង​កម្ម​វិធី​ The Voice របស់​​ប្រទេស​​រុស្ស៊ី។​

​បទ​ចម្រៀង​ដែល​បុរស​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​រុស្សី​លើក​មក​យកមក​ស្រាយ​ក្នុងឱកាស​នោះ​គឺ​បទ​ចម្រៀង​ចង្វាក់ rock n' roll មាន​ចំណងជើង​ថា "Blueberry Hill" របស់​អតីត​តារាចម្រៀង Fats Domino ក្នុងអំឡុង​ទសវត្សរ៍​ទី​៤០ ។

ការ​បង្ហាញ​ខ្លួន​របស់​លោក Putin នៅ​ក្នុង​កម្ម​វិធី The Voice បាន​ធ្វើឲ Caught ចំនួន​បី​​រូប​មាន​ការ​ ភ្ញាក់​​ផ្អើល​ជា​ខ្លាំង​ តែមាន Caught ម្នាក់​ហាក់​ដូច​ជា​ធ្វើ​ព្រងើយ​ធ្វើរឹក​ដូច​​មិន​​ជំពាក់​​អ្នក​​ណា​​មួយ​​រៀល​ តែ​​ប្រហែ​ជា​មក​ពី​គាត់​មិន​បាន​ដឹង​ហើយ​មើល​ទៅ។

តោះទៅទស្សនាវីដេអូនេះទាំងអស់គ្នា ៖

ក្រោយពីបានទស្សនាហើយតើប្រិយមិត្តមានអារម្មណ៍យ៉ាងណា? ហើយមានអ្នកណាខ្លះចាញ់ បោកវីដេអូមួយនេះ?

តាមការស្រាវជ្រាវ វីដេអូ​ខាង​លើ​គ្រាន់​តែ​ជា​វីដេអូ​កាត់​ត​តែ​ប៉ុន្នោះ ដោយ​បាន​កាត់​វិដេអូ ដែល​លោកពូទីន​បាន​ច្រៀង​នៅ​ក្នុង​កម្មវិធី​ជួប​ជុំមួយ ជាមួយ​នឹង​វិដេអូនៃ កម្មវិធី The Voice Russia ។

ទស្សនាវីដេអូពិតប្រាកដទាំងអស់គ្នា ៖


ដឺងខ្លួនថាចាញ់បោកវីដេអូកាត់តរឺនៅប្រិយមិត្តទាំងអស់គ្នា ?

តាមដានជាមួយ COM អ្នកនឹងទទួល បាននូវដំនឹងដែលពិតប្រាកដ ជាមួយ​នឹង​ប្រភព​ព័ត៌​មាន​ច្បាស់​លាស់ កុំភ្លេចណា http://com.merlfree.com រឺ com.merlfree.com ។

ប្រភព: Youtube
អត្ថបទដោយ  Mr. Play
ថាម៉េចលោក ពូទីនក៏ចូលរួមប្រលងកម្មវិធី The Voice ដែរ? Reviewed by Unknown on 9:00 PM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.