Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

Lincoln MKZ 2015 រថយន្ត​ដែល​អ្នក​មិន​អាច​មើល​រំលង​បាន


LiconIn MKZ  ស៊េរី2015 គឺ​ជា​រថយន្ត​ដែល​មាន​រូប​រាង​ល្អ​ឥត​ខ្ជោះ​ជាមួយ​ការ​​រចនា​យ៉ាង​ល្អ​ឯក​​។​ ​នៅ​ផ្នែ​ក​ខាង​មុខ​ត្រូវ​បាន​បំពាក់​នូវ​សំណា់ញ់​ដែល​មើល​ទៅ​ដូច​ជា​ស្លាប​អញ្ចឹង​​​បូក​រួម​ទាំង​ការ​រចនា​ គោម​ខាង​មុខ​យ៉ាង​ស្រស់​ស្អាត​ដោយ​បំពាក់​នូវ​អំពូល​ LED ។


LiconIn MKZ 2015 មាន​បណ្តោយ​ប្រវែង 4.93 ម៉ែត្រ ទទឹង 1.86 ម៉ែត្រ និង កំពស់ 1.48 ម៉ែត្រ ជា​មួយ​នឹង​ទ្វារ​ចំនួន​ 4 ។ រូប​រាង​ខាង​ក្នុង​របស់​ LiconIn MKZ 2015 ត្រូវ​បាន​គេ​រចនា​យ៉ាង​ល្អ​ប្រណិត​ ដែល​សាក​សម្យ​សំរាប់​មនុស្ស​សម័យ​ថ្មី​ដែល​ចូល​ចិត្ត​ភាព​ស៊ីវីឡៃ​។



Lincoln MKZ 2015 បំពាក់​នូវ​ម៉ាស៊ីន 2.0-liter 4-cylinder ដែល​មាន​កំលាំង​ម៉ាស៊ីន​ 180 hp ( 180 សេះ ) ជាមួយ​នឹង​កំលាំង​បង្វិល​ 129lb / ft ។ វា​ស៊ី​សាុំង​ប្រមាន 10.7 លីត្រ​ក្នុង​ចំងាយ​ផ្លូវ​ 100 គីឡូម៉ែត្រ​សំរាប់​ការ​បើក​បរ​ក្នុង​ក្រុង​ និង 7.13 លីត្រ​ក្នុង​ចំងាយ​ផ្លូវ​ 100 គីឡូ​ម៉ែត្រ​ សំរាប់​ការ​បើក​បរ​លើ​ផ្លូវ Highway។


LincoIn MKZ ស៊េរីឆ្នាំ 2015 នឹង​ដាក់​លក់​នៅ​ដើម​ឆ្នាំ 2015 ខាង​មុខ​ជាមួយ​នឹង​តម្លៃ​ចន្លោះ​ពី 33.000$  ទៅ 37.000$ សំរាប់​ម៉ូដែល​ធម្មតា និង ចន្លោះ​ពី 33.400$ ទៅ 35.200$ សំរាប់​ម៉ូដែល​ Hybrid។
មានប្រិយមិត្តណាចាប់អារម្មណ៍ដែររឺទេ ?

ប្រភព ៖ 2015newcarsmodels
អត្ថបទដោយ ៖ Mr. Emo
Lincoln MKZ 2015 រថយន្ត​ដែល​អ្នក​មិន​អាច​មើល​រំលង​បាន Reviewed by Unknown on 1:02 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.