ក្លិបជើងខ្លាំងនៅអ៊ីតាលីត្រូវប៉ះគ្នានៅចុងសប្តាហ៍នេះ
ក្លិបដែលកំពុងឈរកំពូលតារាងនៅអ៊ីតាលី SerieA ក្លិប AcMilanបើកទ្វារទឹកដី San Siro ស្វាគមន៍ក្រុមភ្ញៀវ Juventus ។
ក្រោមការដឹកនាំរបស់គ្រូបង្វិកFilippoInzaghiក្លិប Ac Milanបានចាប់ផ្តើមយ៉ាងល្អនៅរដូវកាលថ្មីនេះដោយកាលពីប្រកួតសប្តាហ៍ដំបូងបានយកឈ្នះក្លិប Lazio ៣ទល់នឺង១ បន្ទាប់មកបានយកឈ្នះ ៥ទល់នឺង៤ ទៅលើក្លិប Parma កាលពីចុងសប្តាហ៍មុន ។ ប៉ុន្តែទោះជាក្រោយជ័យជំនះគេឃើញក្លិបនេះមានភាពល្អប្រសើរត្រង់តំបន់ប្រយុទ្ធតែហាក់មានបញ្ហាត្រង់តំបន់ការពារ ។ជើងកីឡាករដែលអាចជាប់ជម្រើស១១នាក់ដំបូងមានដូចជា៖ Agazzi, Abate, Rami, Zapata, De Sciglio, Poli, Dejong, Muntari, Honda, Menez, El Shaarawy ។
ចំណែកក្លិប Juventus ក៏ធ្វើបានល្អដែរដោយឈ្នះទាំងពីរប្រកួតនៅក្នុងក្របខណ្ឌ Serie A ដោយឈ្នះChievo ១ទល់នឹង០ នៅសប្តាហ៍ទី១ហើយសប្តាហ៍ទី២បានយកឈ្នះ Udinese ២ទល់នឹង០ ។ហើយទើបតែឈ្នះ ២ ទល់០ លើក្លិប Malmoក្នុងការប្រកួត UEFA Champion League ។ តែក្នុងការប្រកួតប៉ះនិង Ac Milan នៅចុងសប្តាហ៍នេះ Juventusនៅតែអវត្តមានខ្សែបំរើ Andrea Pirlo និងខ្សែការពារ AndreaBarzagli ដោយសាររបួសប៉ុន្តែប្រហែលជាអាចមានការត្រលប់ចូលលេងវិញនៃខ្សែបម្រើកណ្តាលសញ្ចាតិឈីលីកីឡាករ Aturo Vidal ក្រោយធូរស្រាលពីរបួសជង្គង់។
ជើងកីឡាករដែលអាចជាប់ជម្រើស១១ដំបូងមានដូចជា៖ Buffon, Lichtsteiner, Carceres, Bonucci, Cheillni, Evra, Marchiso, Vidal, Pogba, Tevez, Lorrente។
ជើងកីឡាករដែលអាចជាប់ជម្រើស១១ដំបូងមានដូចជា៖ Buffon, Lichtsteiner, Carceres, Bonucci, Cheillni, Evra, Marchiso, Vidal, Pogba, Tevez, Lorrente។
ប្រភព : Asianone
អត្ថបទដោយ : Mr Ball
ក្លិបជើងខ្លាំងនៅអ៊ីតាលីត្រូវប៉ះគ្នានៅចុងសប្តាហ៍នេះ
Reviewed by Unknown
on
9:03 PM
Rating:
