Chelsea ទៅសួរសុខទុក្ខម្ចាស់ផ្ទះManchester City
នៅថ្ងៃអាទិត្យសប្តាហ៍នេះ Chelsea ត្រូវធ្វើដំណើរទៅប្រកួតនៅទឹកដី Etihad របស់ Man City។
កីឡាករ Diego គឺជាជម្រើសដំបូងសំរាប់ Chelsea តតាំងនិង ក្រុម Man City ទោះជានៅមានបញ្ហាសរសៃពួរគន្លាក់ជើងក៏ដោយ។ ខ្សែប្រយុទ្ធដែលរកបាន ៧គ្រាប់ក្នុង៤ប្រកួតនៃ English Premier League បានត្រឹមជាកីឡាករបម្រុងប៉ុន្នោះពេល Chelsea ប្រកួតស្មើនឹង Schalke ក្នុងការប្រកួត Champion League ដោយសារកីឡាកររូបនេះមិនអាចលេងពេញម៉ោង ច្រើនជាងមួយប្រកួតបានទេក្នុងមួយសប្តាហ៍ ។
ចំណែកម្ចាស់ផ្ទះ Man Cityនឹងនៅតែអវត្តមានកីឡាករJovetic (របួសសរសៃពួរ)និងកីឡាករ Fernado( ក្រលៀន )។ឯកីឡាករ Edin Dzeko ក៏មានបញ្ហារបូសដែរគឺកាលពីប្រគួតប៉ះBayern Munich តែសង្ឃឹមថានឹងអាចចូលលេងវិញបាន។ កីឡាករ Frank Lampard អាចនឹងត្រូវប្រឈមមុខជាមួយក្លិបចាស់របស់ខ្លួនផងដែរ ។
ប្រភព : itv
អត្ថបទដោយ : Mr Ball
Chelsea ទៅសួរសុខទុក្ខម្ចាស់ផ្ទះManchester City
Reviewed by Unknown
on
7:50 AM
Rating:
