Ronaldo ជាអ្នកទទួលបានពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំ ២០១៤
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ដែលលេងនៅក្លិប Real Madrid គឺ Cristiano Ronaldo បានក្លាយជាម្ចាស់ពានរង្វាន់់កីឡាករល្អបំផុតប្រចាំឆ្នាំ២០១៤ដែលលទ្ធផលនេះទើបត្រូវបានប្រកាសកាលយប់មិញនៅទីក្រុង Zurich ប្រទេសស្វីស។
គួរបញ្ជាក់ថារួមទាំងលើកនេះគឺកីឡាករ Cristiano Ronaldo បានឈ្នះពានរង្វាន់កីឡាករល្អបំផុតជាលើកទី៣របស់ខ្លួន ហើយក៏ជាការឈ្នះពាននេះ២ឆ្នាំជាប់គ្នារបស់គេផងដែរ ។ កាលពីឆ្នាំ២០១៤កន្លងទៅកីឡាករ Ronaldo រកគ្រាប់បានចំនួន៥៦គ្រាប់ក្នុងការបង្ហាញខ្លួន៥១ប្រកួតដែលជួយឲ្យ Real Madrid ឈ្នះបានពានរង្វាន់៤ផ្សេងគ្នារួមមាន Copa Del Rey , UEFA Champion League , UEFA Super Cup និង Club World Cup ផងដែរ។
ប្រភព ៖ dailymail
អត្ថបទ ៖ Mr Ball
Ronaldo ជាអ្នកទទួលបានពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំ ២០១៤
Reviewed by Unknown
on
12:44 PM
Rating:
