ក្លិប Crystal Palace ជោគជ័យក្នុងការនាំយកកីឡាករ Sanogo ពីក្លិប Arsenal
យោងតាមគេហទំព័ររបស់ក្លិប Crystal Palace បានបញ្ជាក់ថាពួកគេបាននាំយកខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិប Arsenal គឺកីឡាករ Yaya Sanogo ក្រោមកិច្ចសន្យាខ្ចីជើងរហូតចប់រដូវកាល ។
ក្រោយចុះកិច្ចសន្យាជាមួយក្លិប Crystal Palace ខ្សែប្រយុទ្ធវ័យ២១ឆ្នាំសញ្ជាតិបារាំងរូបនេះបាននិយាយថា '' ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលលឺថាក្លិប Crystal Palace ចាប់អារម្មណ៍មកលើខ្ញុំ ព្រោះខ្ញុំចង់មានឱកាសលេងបានច្រើន ។ ខ្ញុំគិតថា Crystal Palace ជាក្លិបដ៏ល្អមួួយ ខ្ញុំបានមើលការប្រកួតរបស់ពួកគេពេលប៉ះជាមួយ Tottenham Hotspur ពួកគេធ្វើបានល្អខ្លាំងណាស់ ខ្ញុំសង្ឃឹមថាខ្ញុំអាចជួយក្លិបមួយនេះអោយទទួលបានជោគជ័យ '' ។
គួរបញ្ជាក់ថាកីឡាករ Sanogo បានផ្ទេរពីក្លិប Auxerre មកចូលរួមក្នុងក្លិប Arsenal កាលពី រដូវកាលមុន ។ ហើយអំឡុងពេលលេងនៅក្លិប Auxerre កីឡាកររូបនេះរកគ្រាប់បាល់បាន១១គ្រាប់ ក្នុងការបង្ហាញខ្លួន២៤ប្រកួត ។
ប្រភព ៖ Cpfc
អត្ថបទ ៖ Mr Ball
ក្រោយចុះកិច្ចសន្យាជាមួយក្លិប Crystal Palace ខ្សែប្រយុទ្ធវ័យ២១ឆ្នាំសញ្ជាតិបារាំងរូបនេះបាននិយាយថា '' ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលលឺថាក្លិប Crystal Palace ចាប់អារម្មណ៍មកលើខ្ញុំ ព្រោះខ្ញុំចង់មានឱកាសលេងបានច្រើន ។ ខ្ញុំគិតថា Crystal Palace ជាក្លិបដ៏ល្អមួួយ ខ្ញុំបានមើលការប្រកួតរបស់ពួកគេពេលប៉ះជាមួយ Tottenham Hotspur ពួកគេធ្វើបានល្អខ្លាំងណាស់ ខ្ញុំសង្ឃឹមថាខ្ញុំអាចជួយក្លិបមួយនេះអោយទទួលបានជោគជ័យ '' ។
គួរបញ្ជាក់ថាកីឡាករ Sanogo បានផ្ទេរពីក្លិប Auxerre មកចូលរួមក្នុងក្លិប Arsenal កាលពី រដូវកាលមុន ។ ហើយអំឡុងពេលលេងនៅក្លិប Auxerre កីឡាកររូបនេះរកគ្រាប់បាល់បាន១១គ្រាប់ ក្នុងការបង្ហាញខ្លួន២៤ប្រកួត ។
ប្រភព ៖ Cpfc
អត្ថបទ ៖ Mr Ball
ក្លិប Crystal Palace ជោគជ័យក្នុងការនាំយកកីឡាករ Sanogo ពីក្លិប Arsenal
Reviewed by Unknown
on
7:17 PM
Rating:
