Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

ខ្សែ​ក​និង​ចិញ្ចៀន​​មួយ​ឈុត​នេះ​ឌី​ហ្សាញ​ម៉ាអេម បើ​និយាយ​ពី​តម្លៃ...

Kinekt Design គឺ​​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អលង្ការ​ប្លែកៗមួយ​​ដែល​បាន​ផលិត​នូវ​គ្រឿង​អលង្ការ​ជា​ច្រើន​ប្រភេទ ហើយ​ផលិត​ផល​ដែល​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​បំផុត​របស់ Kinekt គឺ ចិញ្ចៀន​ស្ពឺ ( Gear Ring) និង ខ្សែកស្ពឺ ( Gear Necklace) ។


ចិញ្ចៀនស្ពឺ​( Gear Ring) ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស ដោយ​ផលិត​ចេញ​ពី​លោហធាតុ​ភ្លឺ​រលោង​ដែល​មាន​គុណភាព​ខ្ពស់ ជាមួយ​​នឹង​ការលេង​ម៉ូត​ស្ពឺ​នៅ​លើ​ចិញ្ចៀន។ សូម​កុំ​គិត​ថា​ស្ពឺ​ដែល​ដាក់​នៅ​លើ​ចិញ្ចៀន​​ឥតប្រយោជន៍​ឲ្យ​សោះ ព្រោះ​ចិញ្ចៀន​នោះ​អាច​បង្វិល​បាន​​​ក៏​ដោយ​សារ​ស្ពឺ​ទាំង​នោះដែរ។

ខ្សែកស្ពឺ ( Gear Necklace) ក៏​មិន​ខុស​ពី​ចិញ្ចៀនស្ពឺ​ដែរ ដោយ​សារ​វា​ត្រូវ​បាន​ផលិត​ចេញ​ពី​​លោហធាតុ​ដែល​មាន​គុណភាព​ខ្ពស់​ ជាមួយ​នឹង​ការ​លេង​ម៉ូត​ស្ពឺ​នៅ​ក្នុង​បណ្តោង​រាង​ជា​បេះ​ដូង។ តួ​ខ្សែ​របស់​ខ្សែកមួយ​នេះ​ត្រូវ​បាន​រចនា​ដោយ​បន្ថែម​នូវ​គ្រាប់​ឃ្លី​តូចៗ ដើម្បី​អោយ​វា​អាច​ធ្វើ​ចលាន​ផ្លាស់​ទី​តាម​រយះ​ស្ពឺ​ដែល​នៅ​ក្នុង​បណ្តោង​នោះ​បាន។

បើ​និយាយ​អំពី​តម្លៃ​របស់​គ្រឿង​អលង្ការមួយ​ឈុត​នេះ​ហាក់​ធ្វើ​ឲ្យ​ប្រិយ​មិត្ត​មួយ​ចំនួន​ដែល​ចង់​បាន​វា​ស្រងាក​ចិត្ត​បន្តិច​ហើយ​ព្រោះ ចិញ្ចៀន​ស្ពឺ(Gear Ring) ​មានតម្លៃរហូត​ទៅ​ដល់​ 165$ ចំនែក​ឯខ្សែកស្ពឺ(Gear Necklace) មាន​តម្លៃ 185$ ។

សំរាប់​អ្នក​ដែល​បានទស្សនាខ្សែ​ភាពយន្ត​ថៃ​​បែប​កំប្លែង​ដ៏ល្បី​ " I Fine thank you love you " ប្រាកដ​ជា​ធ្លាប់​បាន​ឃើញ​ចិញ្ចៀន​មួយ​នេះ​ជាក់​ជា​មិន​ខាន។

Gear Ring ( Price : 165$)

Gear Necklace (Price : 185$)
ទស្សនា​វីដេអូរបស់​ Gear Ring និង Gear Necklace ៖

ប្រភព ៖ Kinekt Design
អត្ថបទ ៖ Dee
ខ្សែ​ក​និង​ចិញ្ចៀន​​មួយ​ឈុត​នេះ​ឌី​ហ្សាញ​ម៉ាអេម បើ​និយាយ​ពី​តម្លៃ... Reviewed by Unknown on 7:15 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.