តើអ្វីជារុក្ខជាតិ Bonsai ?
Bonsai (盆栽) គឺជាភាសាជប៉ុនដែលមានន័យជាភាសាខ្មែរថា "ដំនាំនៅក្នុងធុងមួយ" ។ ទម្រង់សិល្បៈនេះត្រូវបានកើតចេញមកពីការអនុវត្តសាកវប្បកម្មបុរាណរបស់ចិនដែលជាផ្នែកមួយនៃការអភិវឌ្ឍន៍ឡើងវិញ បន្ទាប់ពីឥទ្ធិពលនៃសាសនាព្រះពុទ្ធជប៉ុន។ ហើយវាបានក្លាយទៅជាប្រពៃណីរបស់ជប៉ុនរាប់ពាន់ឆ្នាំមកហើយ វាក៏ត្រូវបានបានគេហៅម្យ៉ាងទៀតថា "ដើមឈើតឿ" ។
គេប្រើប្រាស់ Bonsai ដើម្បីតុបតែងលំអរគេហដ្ឋាន ភោជនីយដ្ឋាន ក្រុមហ៊ុន សណ្ធាគារ និង កន្លែងកំសាន្តផ្សេងៗទៀតដើម្បីឲ្យមើលទៅកាន់តែស្រស់ស្អាតនិងមានភាពទាក់ទាញ។ ពីមុន Bonsai ត្រូវបានឃើញតែនៅក្នុងប្រទេសជប៉ុនប៉ុន្នោះ តែនៅពេលនេះវាមានស្ទើរតែគ្រប់ទីកន្លែង ដោយសារភាពទាក់ទាញ និងភាពពេញនិយមរបស់វា បានធ្វើឲ្យមនុស្សជាច្រើនបានសិក្សាពីវា។
Bosai ត្រូវបានគេចែកចេញជា ១០ ប្រភេទ ទៅតាមកំពស់របស់វា ដែលមានដូចជា ៖

- Keshitsubo: មានកំពស់ពី 1-3" (3-8 cm)
- Shito: មានកំពស់ពី 2-4" (5-10 cm)
- Mame: មានកំពស់ពី 2-6" (5-15 cm)
- Shohin: មានកំពស់ពី 5-8" (13-20 cm)
- Komono: មានកំពស់ពី 6-10" (15-25 cm)
- Katade-mochi: មានកំពស់ពី 10-18" (25-46 cm)
- Chumono / Chiu: មានកំពស់ពី 16-36" (41-91 cm)
- Omono / Dai: មានកំពស់ពី 30-48" (76-122 cm)
- Hachi-uye: មានកំពស់ពី 40-60" (102-152 cm)
- Imperial: មានកំពស់ពី 60-80" (152-203 cm)
អត្ថបទ ៖ Dee
តើអ្វីជារុក្ខជាតិ Bonsai ?
Reviewed by Unknown
on
6:00 AM
Rating: