កាន់តែស្អាត ទំនើប និងខ្លាំងជាងមុនជាមួយនឹង Acura NSX 2016
កាលពីពេលថ្មីៗនេះក្នុងព្រឺត្តិការណ៍ដាក់តាំងបង្ហាញរថយន្តមួយដែលមានឈ្មោះថា 2015 Detroit auto show នៅក្នុងទីក្រុង Detroit រដ្ឋMichigan សហរដ្ឋអាមេរិច, ក្រុមហ៊ុន Honda បានដាក់បង្ហាញនូវរូបរាងគំរូនៃរថយន្ត Acura NSX 2016 ដែលជាខ្សែរស្រឡាយនៃរថយន្តប្រណិត ACURA របស់ខ្លួន។
ក្រុមហ៊ុនបានអភិវឌ្ឍ Acura NSX 2016 ឲ្យកាន់តែខ្លាំងជាងមុនដោយបានបំពាក់នូវម៉ាស៊ីនប្រភេទចំរុះដែលមានម៉ាស៊ីនប្រើប្រាស់ថាមពលស៊ាំងចំនួនមួយនិង ម៉ូទ័រអគ្គិសនីចំនួន ៣ ដែលធ្វើឲ្យវាមានកំលាំងម៉ាស៊ីនដល់ទៅ 550 សេះ។
Acura NSX 2016 ត្រូវបានគេរាប់បញ្ចូលជាប្រភេទ Super Car ជាមួយនឹង McLaren 650S ផងដែរ។ នេះក៏ដោយសារកំលាំងម៉ាស៊ីន បូកផ្សំជាមួយនឹង ការរចនារូបរាងរបស់វាគឺមានលក្ខណះ ប្រណិត ទាំងតួខ្លួន គោមខាងមុខ ដំបូល និង ផ្នែកខាងក្នុងជាដើម៕
ប្្រភព ៖ CNET
អត្ថបទ ៖ Dee
កាន់តែស្អាត ទំនើប និងខ្លាំងជាងមុនជាមួយនឹង Acura NSX 2016
Reviewed by Unknown
on
7:52 AM
Rating:
