ផ្លែប៉ោមជាប្រភេទផ្លែឈើជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាម
ផ្លែប៉ោមជាប្រភេទផ្លែឈើមួយប្រភេទមានរស់ជាតិឆ្ងាញ់ ពិសេសផ្លែប៉ោមមានសារប្រយោជន៍យ៉ាងសំខាន់ក្នុងការកាត់បន្ថយជាតិស្ករ និងការស្រេកឃ្លានអាហារបានទៀតផង។
ដោយសារផ្លែប៉ោមមានសារជាតិបេតាឃែរ៉ូទីន វីតាមីនC និងកាកសរសៃប្រភេទរលាយទឹកដែលមានឈ្មោះថា ភែកធីន ក្រៅពីនេះវានៅមានអាស៊ីតពីរប្រភេទ គឺអាស៊ីត malic និងអាស៊ីត tartaric ដែលជួយរំលាយអាហារប្រភេទប្រូតេអ៊ីនខ្លាញ់ ក្រៅពីនេះសារជាតិភែកធីន នៅមានគុណសម្បត្តិជួយកាត់បន្ថយភាពចង់បរិភោគអាហារ បញ្ចុះទម្ងន់ និងកាត់បន្ថយកូឡេស្តេរ៉ូល។
ផ្លែប៉ោមតែមួយផ្លែជួយកាត់បន្ថយភាពស្រេកឃ្លានអាហារបាន ព្រោះផ្លែប៉ោមមានសារជាតិម្សៅ និងស្ករក្នុងរូបភាពនៃម៉ូលេគុលស្ករ ដល់ទៅ៧៥ភាគរយដែលធ្វើឲ្យរាងកាយអាចស្រូបទាញសារជាតិស្ករមួយប្រភេទនេះបានយ៉ាងរហ័សដោយអាចនាំយកទៅប្រើជាផលប្រយោជន៍បានក្នុងពេលវេលាមិនលើសពី១០នាទី។
ចំពោះកម្រិតស្ករក្នុងឈាម នឹងកើនឡើងយឺត ឬលឿនអាស្រ័យទៅលើប្រភេទអាហារទាំងនោះ ដូចជាបើសិនជាយើងបរិភោគទឹកឃ្មុំ នោះសារជាតិស្ករក្នុងឈាមនឹងកើនឡើងយ៉ាងឆាប់រហ័សភ្លាម ប៉ុន្តែសម្រាប់ផ្លែប៉ោមបើទោះបីមានសារជាតិស្ករធម្មជាតិក្នុងសាច់ផ្លែប៉ោមច្រើនតែវាក៍ធ្វើឲ្យសារជាតិស្ករក្នុងឈាមកើនឡើងយ៉ាងយឺតៗដែលមិនបង្កឲ្យប៉ះពាល់ដល់អ្នកជំងឺ៕
Mr. Rina Torn

Reviewed by Unknown
on
11:01 AM
Rating: