Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

ហេតុ​ផល​ ៥​យ៉ាង​ធ្វើ​ឲ្យ​ស្បែក​ហ្រ្វាំង​ថ្មី​​របស់​រថយន្ត​ជាន់​មិន​ស៊ី​

ហ្វ្រាំងរថយន្តមានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ឈប់ និងបន្ថយល្បឿន ។ ប្រសិន បើហ្វ្រាំងជាន់មិនស៊ីទេប្រាកដណាស់ថា វាអាចប្រឈមទៅនឹងឧបទ្ទវហេតុផ្សេងៗ ដូចជាបុកទង្គិចបង្កជាគ្រោះថ្នាក់ចរាចរស្លាប់ ឬរងរបួសខូតខាតសម្ភារៈដោយ អន្លើ ។ ដោយហេតុដូច្នេះប្រសិនបើរថយន្ត​របស់អ្នកទើបតែផ្លាស់ស្បែកហ្វ្រាំងថ្មីតែ ជាន់ពីរបីដង ហើយនៅតែមិនស៊ីនោះបណ្តាលមក​ពីមូលហេតុ៥ចំណុចដែលយើងខ្ញុំសូម ជរមាបជូនដូចតទៅ :



1-ការលៃតម្រូវស្បែកហ្វ្រាំងមិនត្រឹមត្រូវ
នៅពេលដែលរថយន្តរបស់លោកអ្នក ផ្លាស់ប្តូរស្បែកហ្វ្រាំងថ្មី ហើយជាងលៃតម្រូវដាក់ មិនបានត្រឹមត្រូវទេនោះ អាចនឹងធ្វើឲ្យស្បែក ហ្វ្រាំងចាប់មិនស៊ីទេ ។ ករណីនេះលោកអ្នកត្រូវតែ កែសម្រួលហ្វ្រាំងឡើងវិញ ពិនិត្យពិច័យឲ្យបាន ត្រឹមត្រូវ និងជាន់សាកល្បងបើឃើញថា បានការ ហើយទើបយករថយន្តរបស់អ្នកមកធ្វើចរាចរនៅ តាមដងផ្លូវបាន ។
2-ស្ទះទុយោតម្រងប្រេងហ្វ្រាំង
ក្រៅពីការលៃតម្រូវស្បែកហ្វ្រាំងថ្មីមិន បានត្រឹមត្រូវហើយនោះ ការកកស្ទះទុយោប្រេង ហ្វ្រាំងក៏ជាបញ្ហាមួយដ៏គួរឲ្យព្រួយបារម្ភផងដែរ ។ អ្នកប្រើប្រាស់រថយន្តទាំងឡាយត្រូវឲ្យមានភាព រស់រវើក និងរវៀសរវៃក្នុងការត្រួតពិនិត្យគ្រឿង ក្រៅទាំងអស់នេះ ពោលគឺបើកាលណាទុយោប្រេង ហ្វ្រាំងមានការកកស្ទះ ឬលេចធ្លាយចេញមកក្រៅ ដោយប្រការណាមួយប្រេងហ្វ្រាំងមិនអាចជ្រាប ចូលទៅក្នុងប្រព័ន្ធហ្វ្រាំង ដែលនេះគឺជាហេតុ បណ្តាលឲ្យជាន់ហ្វ្រាំងរអិល មិនស៊ី មិនជាប់បើ ទោះបីជាលោកអ្នកផ្លាស់ប្តូរថ្មីក៏ដោយ ។
3-ខ្វះប្រេងហ្វ្រាំងក្នុងក្រឡហ្វ្រាំង
ក្រឡប្រេងហ្វ្រាំងមានមុខងារផ្ទុក និង ជួយសម្រួលដល់ដំណើរការរបស់ហ្វ្រាំង ។ ប្រសិន បើប្រេងហ្វ្រាំងដែលផ្ទុកក្នុងក្រឡ​មានមិនគ្រប់គ្រាន់ ឬមិនគ្រប់កម្រិតទេនោះវានឹងធ្វើឲ្យប្រព័ន្ធបូម របស់ហ្វ្រាំងចូលខ្យល់ ដែលនាំឲ្យមានដំណើរការ មិនស្រួល និងក៏ជាមូលហេតុដែលធ្វើឲ្យហ្វ្រាំង រថយន្តជាន់មិនស៊ីដែលជាលក្ខណៈខុសប្រក្រតី ។
4-មានខ្យល់ក្នុងទុយោហ្វ្រាំង
ប្រព័ន្ធហ្វ្រាំងដែលបំពាក់នៅលើរថយន្ត ភាគច្រើនជាប្រភេទហ្វ្រាំងបូម ប្រសិនបើទុយោ ប្រេងមានខ្យល់ចូលវានឹងធ្វើឲ្យហ្វ្រាំងជាន់ទៅធូរ រលុងហាក់ដូចជាជាន់ទៅដាច់ហ្វ្រាំង ពីព្រោះ ប្រព័ន្ធបូមមិនមានលក្ខណៈបិទជិតល្អ ។ បញ្ហាខ្យល់ចូលនេះអាចបណ្តាល​ឲ្យរថយន្តជួបនឹងគ្រោះថ្នាក់ ញឹកញាប់បំផុត ។
5-ម៉ូទ័រចែកចាយប្រេងមានបញ្ហា
ម៉ូទ័រចែកចាយប្រេងហ្វ្រាំងមានតួនាទីច្រើន និងសំខាន់បំផុតក្នុងការចែកចាយប្រេងហ្វ្រាំងទៅ ដល់កង់ទាំង ៤ ។ បើម៉ូទ័រចែកចាយប្រេងហ្វ្រាំងធ្វើការមិនបានល្អ និងមិនស្មើគ្នាទេនោះវានឹងធ្វើ ឲ្យគាំងដុំហ្វ្រាំង ឬជាន់ហ្វ្រាំងមិនសូវស៊ីជាដើម ។ ដោយហេតុដូច្នេះលោកអ្នកត្រូវតែឧស្សាហ៍យក​រថយន្ត​ទៅឲ្យជាងជំនាញត្រួតពិនិត្យប្រេងក្នុងក្រឡហ្វ្រាំង និងត្រូវព្យាយាមពិនិត្យមើលកុំឲ្យប្រេង ស្រកហួសកម្រិតកំណត់ ៕

អត្ថបទ​ ៖ Mr. Mini Nano
ហេតុ​ផល​ ៥​យ៉ាង​ធ្វើ​ឲ្យ​ស្បែក​ហ្រ្វាំង​ថ្មី​​របស់​រថយន្ត​ជាន់​មិន​ស៊ី​ Reviewed by Unknown on 4:11 PM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.