Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

ត្រូវថែរក្សាចំណងស្នេហ៍បែបណាទើបគ្រួសារមានសុភមង្គល!!!

នៅក្នុងសង្គមគ្រួសារមួយតែង​តែ​ប្រាថ្នា​ចង់​បាន​នូវ​សេចក្តីសុខសុភមង្គល។ប៉ុន្តែអ្នក​ខ្លះ​ក៏​ទទួល​បាន​សេចក្តី​សុខ​សប្បាយ​រីកចំរើនតាមបំណងប្រាថ្នាហើយ​អ្នក​ខ្លះ​ទៀតក៏មិនទទួល​បាន​សុភមង្គល ដូច​​​បំណង​​ឡើយ។ដូច្នេះហើយយើងគួរតែរៀនស្វែងយល់ឲ្យបានទូលំទូលាយ កុំចាំសំណាង​ និង​តា​ម​វាសនា​​។​​ខាងក្រោមនេះជាគន្លឹះសម្រាប់ស្វែងយល់និងសម្រាប់ដោះស្រាយ៖


ក្រោយពេលដែល​រៀបការ​គូស្វាមីភរិយា​ តែង​តែ​ចង់​រក្សានៃក្តីស្រលាញ់ឲ្យបាន​សេចក្ដី​សុខ​សុភមង្កល​​ជារៀងរហូត។ ប៉ុន្តែ​ដោយ​សារហេតុ​តែ​គូស្វាមីភរិយាខ្លះមាន ភាព​ក្មេង​វ័យពេកនោះ​ មាន​ការ​​ធ្វេស​ប្រហែស​មិន​សូវបាន​យក​ចិត្ត​ទុក​ដាក់​ពី​សេចក្ដី​ត្រូវ​ការ​របស់គូស្នេហ៍ ហើបានធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​​​មុខ​នឹងឈ្លោះប្រកែកគ្នា​រហូតដល់មាន​ការ​បែក​បាក់ចែកផ្លូវគ្នា។ ក្នុងភាពជាយុវវ័យបែបនេះ សុភមង្គល​​​អាច​កើត​ឡើង​បាន​ ដោយ​សារ​តែ​មាន​តម្រូវការមួយចំនួនដូចជាៈ សេចក្ដី​សុខ​ផ្លូវ​កាយ​ ផ្លូវ​ចិត្ត​​ ​សេដ្ឋកិច្ច និង ​ផ្លូវ​ភេទ។


ហេតុដូចនេះហើយដើម្បី​ឲ្យ​អាពាហ៍​ពិពាហ៍ ទទួល​បាន​នូវជោគជ័យនៃ​សុភមង្គល​ជា​និរន្តនោះ​ គូ​ស្វាមី​​​ភរិយាគប្បី​​ប្រតិបត្តិ​តាម​ចំណុច​មួយ​ចំនួន​ដូច​ជា ស្រលាញ់​គ្នា​ដោយ​ចិត្ត​ស្មោះមួយនិងមួយ ចេះ​​គោរព​និង​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅមក ​ចេះ​បំពេញ​តម្រូវ​ការ​គ្នា​ទៅវិញ​ទៅ​មក​​ មានភក្ដី​ភាព សុខ​ចិត្ត​​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​គ្នា ចេះផ្ដល់​ភាព​កក់​ក្ដៅ ផ្តល់​ទំនុក​ចិត្ត និង​ភាព​ជឿ​ជាក់ ចេះសរ​សើរ​ និង​ លើក​​​ទឹក​ចិត្តចំពោះគ្នា មិន​ឈរ​មើល​បញ្ហា ចេះជួយទុក្ខធុរ មាន​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន ចេះសាង​អនុស្សាវ​រីយ៍​​ មិន​ប្រច័ណ្ឌគ្នា​ហួសហេតុពេក ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​មិន​ប្រកាន់​ការ​ងារ​រវាង​​​ប្តីនិង​ប្រពន្ធ។ហើយមិនតែប៉ុណ្ណោះ​ស្វាមីភរិយា ត្រូវត្រៀមខ្លួនជាស្រេចដើម្បី​ដើរ​តួ​ជា​ឳពុក​ម្តាយ​​ និងជាគ្រូដើម្បីបង្ហាត់បង្រៀនកូន ដឹកនាំនិងធ្វើជានិមិន្តរូបល្អសម្រាប់កូន។


អត្ថបទដោយ ៖ Samrach
ត្រូវថែរក្សាចំណងស្នេហ៍បែបណាទើបគ្រួសារមានសុភមង្គល!!! Reviewed by Unknown on 5:06 PM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.