Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

វិធី​ងាយ​ៗ​ដែល​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ពី​ព្រលឹម​ជាមួយ​នឹងអា​រម្មណ៍​ស្រស់​ស្រាយ

មាន​មនុស្ស​មិនតិច​ទេ​ដែល​តែង​តែ​ក្រោកពី​គេង​យឺត​ពេល​ ដែល​បណ្តាល​ឲ្យ​ពួក​គេ​ត្រូវ​ទៅ​​រៀន​ ឬ បំពេញ​កិច្ច​ការ​ងារ​ផ្សេងៗ​ មិន​ទាន់​ម៉ោង។


មនុស្ស​គ្រប់​គ្នា​តែ​ងតែ​មាន​អារម្មណ៍ខ្ជិល​នៅ​ពេល​ព្រឹក ដែល​បណ្តាល​ឲ្យ​ពួក​គេត្រូវ​អូស​បន្លាយ​ពេល​វេលា​ក្នុង​ការ​គេង​រហូត​ដល់​ជ្រុល​ម៉ោង។ តែ​សំរាប់​ពេល​នេះ​ខ្ញុំ​នឹង​ណែនាំ​ប្រិយមិត្ត​ពី​គន្លឺ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ក្រោក​ពី​ព្រលឹម ជាមួយ​នឹង​អារម្មណ៍​ស្រស់​ស្រាយ​ទៀត​ផង។

1. កំនត់​គោល​ដៅ​សំរាប់​ព្រឹក​ស្អែក​ មុន​ពេល​អ្នក​ចូល​ទៅគេង​​

ការ​កំនត់​គោលដៅ​សំរាប់​ព្រឹក​ថ្ងៃ​ថ្មី​របស់​អ្នក​ អាច​ជួយ​ឲ្យ​អ្នក​អាច​ក្រោក​ពី​ដំណេក​ទាន់​ពេល​បាន​ ដោយសារ​នៅ​ពេល​ដែល​អ្នក​កំនត់​គោល​ដៅ​ខួរ​ក្បាល់​របស់​អ្នក​នឹង​ចងចាំ​នូវ​អ្វី​ដែល​អ្នក​បាន​កំណត់ នៅ​ពេល​ដែល​អ្នក​ដឹង​ខ្លួន​ពី​ដំណេក​ភ្លាម​ អ្នក​នឹង​នឹក​ឃើញ​ពី​គោល​ដៅ​ដែល​អ្នក​បាន​កំនត់​កាល​ពី​យប់​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មិន​ចង់​បន្ត​គេង​នៅ​លើ​គ្រែ​បន្ត​ទៀត​នោះ​ទេ ។

ឧទាហរណ៍ ៖ ថ្ងៃ​ស្អែក​គឺ​ជា​ថ្ងៃ​ប្រលង​របស់​អ្នក​ដូច​នេះ នៅ​យប់​ថ្ងៃ​នេះ​អ្នក​កំនត់​ក្នុង​ចិត្ត​ថា​ថ្ងៃ​ស្អែក ត្រូវ​តែ​ភ្ញាក់​ឲ្យ​ទាន់​ម៉ោង​ បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​ត្រូវ​បាត់​បង់​នូវ​ការ​ប្រលងរបស់អ្នក។

2. យក​នាឡិការោទិ៍​របស់​អ្នក​ ឲ្យ​ឆ្ងាយ​ពី​គ្រែ​គេង​បន្តិច

បើ​សិន​ជា​អ្នក​​មាន​ទំលាប់​ក្នុង ការ​បិទ​នាឡិការោទិ៍ ហើយ​បន្ត​គេងទៅវិញ​នោះ​ អ្នក​គួរ​តែ​សាក​ល្បង​វិធី​នេះ។ ព្រោះ​ថា​នៅ​ពេល​នាឡិការោទិ៍ រោទិ៍ឡើង​​វា​នឹង​រំខាន​ដល់​ភាព​ងងុយគេង​របស់​អ្នក ដែល​បង្ខំអោយ​អ្នក​ត្រូវ​តែ​បិទ​វា តែ​បើ​សិន​វា​នៅ​ជិត​ដៃ​របស់​អ្នក​ អ្នក​នឹង​គ្រាន់​តែយក​ដៃ​របស់​អ្នក​រាវ​ទៅ​រក​នាឡិការោទិ៍រួច​បិទ​វា​ទាំង​ភ្នែក​របស់​អ្នក​នៅ​បិទ​នៅឡើយ។ តែ​ប្រសិន​បើ​វា​នៅ​ឆ្ងាយ​ជាង​គ្រែ​គេង​របស់​អ្នក​បន្តិច​ អ្នក​ត្រូវ​តែ​បង្ខំ​ចិត្ត​ ក្រោក​ ឬ ឈោងទៅ​បិទ​វា ​ការ​ក្រោក​បែប​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ស្វាង​ងងុយ​គេង​ ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ក្រោក​ពី​គ្រែ​គេង​ទាន់​ពេល​វេលា។


3. ភ្ញាក់​ភ្លាម​ត្រូវ​តែ​ក្រោក​ឲ្យ​ផុត​ពី​គ្រែ​ជៀស​វាង​ការ​គេង​បន្ត

មនុស្ស​មួយ​ចំនួន​តែ​តែង​មាន​ទំលាប់​អាក្រក់​នៅ​ពេល​ព្រលឹម គឺ ភ្ញាក់​ហើយ​​តែ​បន្ត​គេង​ទៀត ។ នៅ​ពេល​ដែល​អ្នក​ភ្ញាក់​ពី​គេង​ត្រូវ​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្វាងងងុយ ដោយ​វិធី​ផ្សេង ៗ ជៀស​វាង​ការ​ប្រើគំនិត "គេងបន្តិច​ទៀតក៏​វា​មិន​ទាន់​ហួស​ពេល​ដែល" "គេង​តែ ១០​ នាទីទៀតទេ" ព្រោះ​នៅ​ពេល​ដែល​អ្នក​គេងបន្ត​ទៀត​អ្នក​នឹង​លង់​លក់​កាន់​តែ​ខ្លាំង ដែល​បណ្តាល​ឲ្យ​អ្នក​កាន់​តែ​ជ្រុល​ម៉ោង​ទៅ​ទៀត។


4. ដុះ​ធ្មេញ​របស់​អ្នក​ បើ​សិន​ជា​អ្នក​នៅ​មាន​អារម្មណ៍​ថា​ងងុយ​គេង
ថ្វី​ត្បិត​តែ​មនុស្ស​មួយ​ចំនួន​បាន​ក្រោក​ចេញ​ពី​គ្រែ​គេង​រួច​មែន​ប៉ុន្តែ នៅ​មិន​ទាន់​ប្រាកដ​ថា​ស្វាង​ងងុយ​នោះទេ ដោយ​ហេតុ​អាច​ធ្វើ​ឲ្យ​គេ​មានអារម្មណ៍​ថា​ចង់​ទៅ​គេង​បន្ត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កាន់តែ​យឺត​ម៉ោង​ជាង​មុន​ទៀត។ ដូច​នេះប្រសិន​បើ​អ្នក​ក្រោក​ពី​គេង​រួច​ អ្នក​ត្រូវ​តែ​ទៅ​ដុស​សំអាត​ធ្មេញ​របស់​អ្នក ព្រោះ​នៅ​ក្នុង​ថ្នាំ​ដុស​ធ្មេញមាន​​ជាតិម៉ុងតុល​ អា​ចធ្វើ​ឲ្យ​អ្នក​ស្វាង​ងងុយ​​បាន។


5. ផឹកទឹក​ឲ្យ​បាន​មួយ​កែវ
កំឡុង​ពេល​នៃ​ការ​គេង អ្នក​បាន​ចំនាយ​ពេល​យ៉ាង​តិច​បំផុត​ក៏ 6 ទៅ 8 ម៉ោង​ដែរ ដោយ​មិន​បាន​ពិសារទឹក​។ ហេតុ​ដូច​នេះ​វា​បាន​ធ្វើ​ឲ្យ​អ្នក​អស់​កំលាំង និង​ងងុយ​គេង នៅ​ពេល​ដែល​អ្នក​អស់កំលាំង​អ្វី​ដែល​អ្នក​ត្រូវ​ការ​​បំផុត​គឺ​ទឹក​ មិនមែន​គេង​នោះ​ទេ។ ដូច​នេះ​សូម​បរិភោគ​ទឹក​ឲ្យ​បាន​មួយ​កែវ​នៅ​ពេល​ព្រឹកក្រោយ​ពី​ក្រោក​ពី​គេង វា​អាច​ធ្វើ​ឲ្យ​អ្នក​ស្វាង​ងងុយ​និង​មាន​អារម្មណ៍​ស្រស់​ស្រាយ។



តែ​អ្វី​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ជា​ចាំ​បាច់​នោះ​គឺ​ការ​ចូលគេងឲ្យ​បាន​ទៀង​ទាត់ មិន​ត្រូវ​នៅ​ដល់​យប់​ជ្រៅ​នោះ​ទេ ហើយ​យើង​ត្រូវ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់យ៉ាង​ហោច​ណាស់អោយ​បាន 8 ម៉ោង៕

អត្ថបទ ៖ Dee
វិធី​ងាយ​ៗ​ដែល​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ពី​ព្រលឹម​ជាមួយ​នឹងអា​រម្មណ៍​ស្រស់​ស្រាយ Reviewed by Unknown on 2:05 PM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.