Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

ស្ងាត់​ៗ Capcom បញ្ចេញ Trailer ហ្គេម Street Fighter V បង្អើល​អ្នក​គាំទ្រ

Street Fighter គឺជា​ប្រភេទហ្គេម​បែប​វាយ​​ប្រហា ដោយ​ប្រើ​ប្រាស់​ក្បាច់​គុណ​ និង​ថាម​ពល​ដ៏​អស្ចារ្យដ៏​ពេញនិយម​មួយ​នៅ​ក្នុង​ពិភព​លោក ហើយ​ហ្គេម​មួយ​នេះ​ចាប់​ផ្តើម​ដំបូង​នៅ​ឆ្នាំ 1987 ដែល​ជាជំនាន់​ទី1 ។ ពីមួយ​ជំនាន់ ទៅ​មួយ​ជំនាន់​ Street Fighter កាន់​តែ​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ ពី​រូប​ភាព 2D មក​កាន់​ 3D (នៅ​ជំនាន់ Street Fighter IV) ។


កាល​ពី​ថ្មីៗនេះ ក្រុមហ៊ុន Capcom ដែល​ជាក្រុមហ៊ុនផលិត​ហ្គេម​ដ៏​ល្បី​នេះ​បាន​បញ្ចេញ​នូវ​ Trailer ហ្គេម​ Street Fighter ជំនាន់​ថ្មី​មួយ​ទៀត​ដែល​មានឈ្មោះ​ថា Street Fighter V។ តាម​រយះ​ប្រភព​ព័ត៌​មាន​ផ្លូវ​ការពី​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា Street Fighter V នឹង​មាន​ក្រាហ្វិក​កាន់​តែ​ទាក់​ទាញជាង​ Street Fighter IV  ជាមួយ​នឹង​តួ​អង្គ​បន្ថែម​មួយ​ចំនួន​ទៀត​ផង​ដែរ។

ប៉ុន្តែ ក្នុង​ដំណាក់​កាល​ចេញ​ដំបូង​ហ្គេម​មួយ​នេះ​មាន​សំរាប់​តែ ម៉ាស៊ីន PlayStation 4 (PS4) និង PC តែ​ប៉ុន្នោះ។ សំរាប់​កាល​បរិច្ឆេទ​​នៃ​ការ​បញ្ចេញ​នូវ​ហ្គេម​មួយ​នេះ​សំរាប់​ពិភព​លោក​ ក្រុមហ៊ុន​នៅ​មាន​ទាន់​បញ្ជាក់​នៅ​ឡើយ​ទេ មាន​តែ​រង​ចាំ​ទាំង​អស់​គ្នា។

DENJIIIN…
…HADOUUUKEEEN!
Street Fighter V

ទស្សនា​វីដេអូ Trailer ៖


តើ​ប្រិយមិត្ត​ណា​ខ្លះ​ដែល​ជា​អ្នក​គាំទ្រ​របស់​ ហ្គេម​ Street Fighter ?

ប្រភព​ ៖ Engadget
ប្រែសំរួល ៖ Dee
ស្ងាត់​ៗ Capcom បញ្ចេញ Trailer ហ្គេម Street Fighter V បង្អើល​អ្នក​គាំទ្រ Reviewed by Unknown on 6:46 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.