កីឡាករ Schweinsteiger ត្រលប់ចូលហ្វឹកហាត់វិញបានហើយ
ខ្សែបម្រើរបស់ក្លិប Bayern Munich កីឡាករ
Bastian Schweinsteiger បានត្រលប់ចូលហ្វឹកហាត់បានវិញហើយ
ក្រោយពីធូរស្រាលពីរបួស ។
គួរបញ្ជាក់ថាកីឡាករវ័យ៣០ឆ្នាំរូបនេះនៅមិនទាន់បង្ហាញខ្លួនអោយក្លិប Bayern Munich មួយប្រកួតនៅឡើយទេនៅរដូវកាលនេះដោយសាររូបគេមានបញ្ហារបួសជង្គង់ ។ ទោះយ៉ាងណាក៏ដោយកីឡាករដែលជាប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់រូបនេះជិតត្រលប់ចូលលេងបានវិញហើយដោយរូបគេបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមកាលពីថ្ងៃអង្គារម្សិលមិញនេះ
។
នាយកប្រតិបត្តិរបស់ក្លិប Bayern Munich លោក Karl-Heinz
Rummeigge បាននិយាយថា កីឡាករ Schweinsteiger
អាចនិងត្រលប់ចូលលេងវិញបានពេល Bayern Munich ប៉ះជាមួយ Hoffenheim ៕
ប្រភព ៖ Sportsmole
អត្ថបទ ៖ Mr Ball
កីឡាករ Schweinsteiger ត្រលប់ចូលហ្វឹកហាត់វិញបានហើយ
Reviewed by Unknown
on
7:30 AM
Rating:
