Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

GSMArena បាន​បន្ថែម​នូវ​មឺនុយ​ Microsoft​ នៅ​លេខ​រៀង​ទី៣​ ស្វាគមន៍​ស្លាក​សញ្ញា​ថ្មី​នៃ​​ពិភព ​Smart​ Device​

សំរាប់​អ្នក​ចូល​ចិត្ត​បច្ចេក​វិទ្យា​ទូរស័ព្ទ​ ប្រាកដ​ជា​ធ្លាប់​ស្គាល់​រួច​មក​ហើយ​នូវ​វេបសាយ​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា GSMArena ។ 


កាល​ពី​ម្សិល​មិញ​ Microsoft បាន​ប្រកាស់​ជា​ផ្លូវ​ការ​នូវ​​វត្តមាន​ទូរស័ព្ទ​ស៊េរីថ្មី​មួយ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​​ថា ​Microsoft ​Lumia ​535 ដែល​ជា​ទូរស័ព្ទ​ដែលបានបើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី នៃ​ស្លាក​សញ្ញា​ Microsoft ​ជំនួស​ឲ្យ​ NOKIA ​ក្នុង​ពិភព​ទូរស័ព្ទ​ដៃ ​( smart phone ) ។  ដោយ​ឃើញ​ដូចនេះ​ GSMArena​ ក៏​មិន​បាន​ព្រងើយ​កន្តើយ​ដែរ​ ដោយ​បាន​នាំ​យក​នូវ​ ស្លាក​សញ្ញា​ Microsoft ​មក​ដាក់​នូវ​លេខ​រៀង​ទីបី​ បន្ទាប់​ពី ​Apple ​នៅ​លើ​ផ្ទាំង​ Home Page ផ្នែក​ខាង​ឆ្វេង​ដៃ​ ដើម្បី​ស្វាគមន៏​ស្លាក​សញ្ញា​មួយ​នេះ​។​

សូម​បញ្ជាក់​ផង​ដែរ​ថា​នៅ​ផ្ទាំង​ Home ​Page​ ផ្នែក​ខាង​ឆ្វេង​ដៃ​ គឺ​ជា​ទីកន្លែង​សំរាប់​ឲ្យ​យើង​ស្វែង​រក​នូវ​ព័ត៌​មាន​ផ្សេងៗ​ ដូចជា​ លក្ខណះសម្បត្តិ​ រឺ​ តម្លៃរបស់​ទូរស័ព្ទ​ រឺ ​Tablet ជាដើម​។ ដូចនេះ​ចាប់​ពី​ពេល​នេះ​ទៅ ​បើ​សិន​ជា​អ្នក​ចង់​ស្វែង​រក​នូវ​ លក្ខណះ​សម្បត្តិ ​រឺ ​ព័ត៌មាន​លំអិត​ដែល​ទាក់ទង​ ទៅ​នឹង​ Lumia​ ស៊េរី​ថ្មី​ ត្រូវ​ចូល​ទៅ​កាន់​ Microsoft ​មិន​មែន​ Nokia​​ ទៀត​ទេ៕





រក្សាសិទ្ធដោយ CAMBOMAG
អត្ថបទដោយ ៖ Mr. Dee
GSMArena បាន​បន្ថែម​នូវ​មឺនុយ​ Microsoft​ នៅ​លេខ​រៀង​ទី៣​ ស្វាគមន៍​ស្លាក​សញ្ញា​ថ្មី​នៃ​​ពិភព ​Smart​ Device​ Reviewed by Unknown on 7:13 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.