កីឡាករ Salah អាចនិងចាកចេញពី Chelsea ទៅ Inter Milan
កីឡាករវ័យក្មេងសញ្ជាតិអេស៊ីបរូបនេះអាចចាត់ទុកថាជាខ្សែបម្រើប្រយុទ្ធមួយរូបដ៏ជោគជ័យនៅតំបន់អ៊ឺរ៉ុបផងដែរពេលដែលរូបគេលេងនៅក្លិប FC Basel ហើយរូបគេទើបតែផ្ទេរពីក្លិប FC Basel របស់ប្រទេសស្វីសមកកាន់ Chelsea កាលពីខែមករាឆ្នាំនេះប៉ុនោះ ។
ប៉ុន្តែតាំងពីមកដល់ Chelsea រូបគេត្រូវប្រជែងដំណែងជាជម្រើសទី១របស់លោក Jose Mourinho ដោយគេដណ្តើមជាមួយកីឡាករជាច្រើនដូចជា កីឡាករ Eden Hazard កីឡាករ Willian កីឡាករ Oscar និង កីឡាករ Andre Schurrle ជាដើម ដូចនេះរូបគេហាក់ដូចជាមានឱកាសតិចតួចណាស់ ។
ដូច្នេះកីឡាករ Salah ប្រហែលជាសំរេចចិត្តចាកចេញពីក្លិប Chelsea នៅខែមករាខាងមុខនេះដើម្បីស្វែងរកឱកាសអាចជាប់ជាជម្រើសទី១ ហើយក្លិប Inter ប្រហែលជាជម្រើសដ៏ល្អសំរាប់រូបគេ ។
ប្រភព ៖ caughtoffside
អត្ថបទ ៖ Mr Ball
កីឡាករ Salah អាចនិងចាកចេញពី Chelsea ទៅ Inter Milan
Reviewed by Unknown
on
7:30 AM
Rating:
