Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

CEO ថ្មី​របស់​ NOKIA ​និយាយ​ថា​​ក្រុមហ៊ុន​នឹង​មិន​ផលិត​ទូរស័ព្ទ​ទៀត​ទេ​

នាយក​ប្រតិបត្តិ​ថ្មី​របស់​ក្រុមហ៊ុន​ Nokia,  Rajeev Suri បាន​យក​វេទិកា​នៅ​ថ្ងៃ​នេះ​​ប្រកាស់​ពីគោល​ដៅ​​អនាគត​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​របស់​ហ្វាំងឡង់​មួយនេះ បន្ទាប់​ពី​អាជីវកម្ម​ទូរស័ព្ទរបស់​ខ្លួន​ត្រូវ​បាន​ទិញ​ដោយ​ក្រុមហ៊ុន​ Microsoft​ ។​



នេះ​ជា​ដំណឹង​មួយ​ដ៏​គួរ​ឲ្យ​សោក​ស្តាយ​ ដែល ​Nokia ​មិន​មាន​គម្រោង​បង្កើត​ទូរស័ព្ទ​ទៀត​ទេ​។​ លោក​ Rajeev Suri បាន​និយាយ​ថា ​"យើង​មិន​ត្រូវ​សម្លឹង​មើល​ទៅ​កា​រ​វិល​ត្រឡប់​របស់​អតិថិជន​ដោយ​ផ្ទាល់​ដោយ​សារ​អាជីវកម្ម​ទូរស័ព្ទ​នោះ​ទេ​"។​

លោក​​បាន​​បន្ថែម​ទៀត​ថា មិន​​យូរ​​មិន​ឆាប់​ឈ្មោះ​របស់​ ​Nokia ​នឹងត្រឡប់មកវិញ ។  តែ​យើង​មិន​ទាន់​ដឹង​ទេ​ថា​ ការ​ត្រឡប់​មក​វិញ​របស់​ Nokia ​អាច​ជា​ឧបករណ៍​ផ្សេង​ រឺ ​ប្រហែល​ជា​សេវាកម្ម​ តែ​សំរាប់​ក្កី​សង្ឃឹម​​ថា​ ក្រុមហ៊ុន ​Nokia ​នឹង​ចាប់​ផ្តើម​ផលិត​ទូរស័ព្ទ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ ​Android ហាក់​ដូចជា​បាត់​ស្រមោលទៅ​ហើយ​នៅ​ពេល​នេះ។​

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នេះ​បាន​លើក​ឡើង​ថា​វា​នឹង​មិន​មាន​ HERE ​ដែល​ជា​កម្ម​វិធី​រុក​រក​របស់​ខ្លួន​ប្រកួត​ប្រជែង​ដោយ​ផ្ទាល់​ជាមួយ​ Google Maps ទៀតទេ ប៉ុន្តែ​ជំនួស​មក​វិញ​ដោយ​ការ​ពឹង​ផ្អែក​​លើ​​អាជ្ញា​ប័ណ្ណ​ភាគី​ទីបី​ ដូចជាក្រុមហ៊ុន Amazon​, Microsoft​ ឬក្រុមហ៊ុន Yahoo, នៅ​ក្នុង​សកម្មភាព​អាជីវកម្ម​ ទៅកាន់​ ភាព​ជា​ដៃគូអាជីវកម្ម​។ នាយក​ប្រតិបត្តិក្រុមហ៊ុន ​Nokia ​បាន​រំពឹង​ទុក​ថា​ អាជីវ​កម្ម​ចំនួន​បី​ដែល​មាន​ដូចជា​ - Networks​, Technologies​ និង អាជីវកម្មផែនទី ​- នឹង​​បង្កើន​នូវ​ប្រាក់​ចំណេញ​យ៉ាង​ឆាប់​រហ័ស។



សរុប​មក​វិញ​វា​ពិត​ជា​រឿងដ៏​គួរ​ឲ្យសោក​ស្តាយ​ដែល ​Nokia ​​ទូរស័ព្ទ​ដែល​ដក់​ជាប់​នៅ​ក្នុង​ក្រអៅ​ដួងចិត្ត របស់​អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​ត្រូវ​បាន​រលាយ​សាប​សូន្យ​ពី​ក្នុង​ពិភព​លោក​នេះ​៕

ប្រភព
ប្រែសំរួល ៖ Mr. Dee
CEO ថ្មី​របស់​ NOKIA ​និយាយ​ថា​​ក្រុមហ៊ុន​នឹង​មិន​ផលិត​ទូរស័ព្ទ​ទៀត​ទេ​ Reviewed by Unknown on 8:18 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.