Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

Oscar បានសំរេចចិត្តបន្តកុងត្រាថ្មីជាមួយតោខៀវ

កីឡាករ Oscar បានសំរេចបន្តអនាគតជាមួយក្លិបតោខៀវ Chelsea​ ដោយបានចុះកុងត្រាថ្មីរយៈពេល៥ឆ្នាំបន្ថែមគឺរហូតដល់ឆ្នាំ ២០១៩ ។



កីឡាករខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីលដែលមានវ័យ២៣ឆ្នាំនេះបានផ្ទេរមកពីក្លិប Internacional ចូលមក Chelsea ក្នុងអំឡុងឆ្នាំ ២០១២ ។​ តាំងពីផ្ទេរមក Chelsea កីឡាកររូបនេះបានស៊ុតបញ្ចូលទីចំនួន ២៧គ្រាប់ក្នុងការបង្ហាញខ្លួន៩២លើក ។

ក្រោយការចុះកុងត្រាថ្មីកីឡាកររូបនេះបាននិយាយថា ‘’ ខ្ញុំរីករាយខ្លាំងណាស់ព្រោះខ្ញុំសប្បាយចិត្តដោយបានលេង Chelsea និងពេញចិត្តនិងជីវិតនៅក្នុងប្រទេសអង់គ្លេស ។ ខ្ញុំពេញចិត្តលេងនៅទីនេះខ្លាំងណាស់ក្នុងអំឡុងពេល២ឆ្នាំមកនេះ ហើយពេលនេះខ្ញុំអាចមានឱកាសលេងនៅទីនេះ៥ឆ្នាំទៀតខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ‘’​ ។




គួរបញ្ជាក់ដែរថានៅរដូវកាលនេះក្រោមការដឹកនាំរបស់លោក​ Jose Mourinho កីឡាកររូបនេះបានស៊ុតបញ្ចូលទីចំនួន៤គ្រាប់ហើយក្នុងការបង្ហាញខ្លួនចំនួន១៥ប្រកួតមកនេះ ។

ប្រភព ៖ Soccerlens

អត្ថបទ ៖ Mr Ball
Oscar បានសំរេចចិត្តបន្តកុងត្រាថ្មីជាមួយតោខៀវ Reviewed by Unknown on 7:30 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.