Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

Infinity Blade Saga មានសំរាប់ Xbox One ហើយ​

កាល​ពី​ពេល​ថ្មី​ៗ នៅ​ក្នុង​ពិព័ណបច្ចេកវិទ្យា​ TGC 2014 របស់​ចិន ក្រុម​ហ៊ុន Epic Game និង Chair Entertainment បាន​ដាក់​បង្ហញ​នូវ​ហ្គេម​ Infinity Blade Saga ជំនាន់​ថ្មី​ដែល​ដំនើរ​ការ​នៅ​លើ Xbox One ។


Infinity Blade គឺជា​ហ្គេម​ដ៏​ពេញនិយម​មួយ​ដែល​ពី​មុន​អាច​ដំនើរ​ការ​តែ​នៅ​លើ Mobile OS មួយ​ចំនួន​តែ​ប៉ុណ្ណោះដូចជា iOS , Android និង Windows Phone តែ​ឥលូវ​វាក៏​អាច​លេង​បាន​នៅ​លើ Xbox One ផងដែរ។

នៅក្នុង​ព្រឹត្តិការណ៍​ពិព័ណនោះ​មាន​មនុស្ស​ជា​ច្រើន​ជា​ពិសេស​យុវវ័យ​មាន​ការ​ចាប់​អារម្មណ៍​ជាមួយ​នឹង Infinity Blade សំរាប់ Xbox One នេះ​ណាស់ ហើយ​ក៏​បាន​សាក​ល្បង​លេង​ផង​ដែរ ព្រោះ​វា​មាន​ចំនុច​គួរ​អោយ​ចាប់​អារម្មណ៍​ត្រង់ អ្នកលេងអាច​បញ្ជារ​ដោយ​គ្រាន់​តែ​ប្រើប្រាស់​កាយ​វិការនៅពីមុខ Kinect (​សេនសឺ​សំរាប់​ចាប់​យក​កាយ​វិការ​របស់​អ្នក​ដែល​បំពាក់​នៅ​លើ Xbox One​ ) តែប៉ុណ្ណោះ។ ​


អ្នក​លេង​គ្រាន់​តែ​ប្រើ​កាយ​វិការ​​យក​ដៃ​ស្តាំ ក្តាប់​ដៃ​ដូចជា​កំពុង​កាន់​ដាវ រួច​គ្រវាស​តាម​កាយវិការ​ដូច​ជា​កំពុង​ប្រើដាវ​កាប់​ទៅលើ​សត្រូវ​នោះ​ តួ​អង្គ​នៅ​ក្នុង​ហ្គេម​នឹង​ធ្វើការ​វិការ​ទៅ​តាម​អ្នក ហើយ​នៅ​ពេល​ដែល​អ្នក​​ ប្រើប្រាស់​ដៃ​ឆ្វេង ក្នុង​កាយវិការ​រង​ នោះ​តួអង្គ​ក្នុងហ្គេម​នឹង​យក​ខែល​ទៅ​រង​ដាវ​ដែល​សត្រូវ​កាប់​មក។  តែ​អ្នក​ក៏​អាច​លេង​បាន​ដោយ​ប្រើប្រាស់ដៃ​ហ្គេម​ផង​ដែរ។


តាម​រយះ​ក្រុមហ៊ុន​បាន​អោយ​ដឹង​ថា ក្រុមហ៊ុន​មិន​ទាន់​មាន​គំរោង​អភិវឌ្ឍន៍​សំរាប់​ PS4 និង បញ្ចេញសំរាប់ Xbox One ក្រៅ​ពីចិន​នៅឡើយ​ទេ។ សំរាប់​ប្រទេស​ចិន  Infinity Blade សំរាប់ Xbox One និង ចេញ​លក់​មុន​ឬ​ក្រោយ​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន​បន្តិច៕

ប្រែសំរួល ៖ Dee
Infinity Blade Saga មានសំរាប់ Xbox One ហើយ​ Reviewed by Unknown on 1:47 PM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.