Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

អា​ហារ​ដែល​ជួយ​ការពារ​នឹង​ទប់​ទល់​ពី​ផល​ប៉ះ​ពាល់​​ពី​ពន្លឺ​កុំ​ព្យូ​ទ័រ​

ព​ន្លឺ​កាំ​រ​ស្មីដែ​ល​ភា​យ​ចេ​ញ​ពី​កុំ​ព្យូ​ទ័​រ​​ អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​អ្នក​ ដែល​អង្គុ​យ​នៅ​មុខ​កញ្ចក់​​​ក្នុង​រ​យៈ​​ពេ​ល​យូ​រ​រា​ប់​ម៉ោ​ង​ ​នឹ​ង​មា​ន​អា​រ​ម្ម​ណ៍​ថា​ ​ឈឺ​ភ្នែ​ក​ ​ឈឺ​ចុ​ក​រួ​យ​ដៃ​ជើ​​ង​ ​ដើ​ម​ក​។ ​


១​.​ឈឺ​សា​ច់​ដុំ

នៅ​ពេល​ឈឺ​សាច់​ដុំ​ អ្នក​ត្រូ​វ​ប​ង្កើ​ន​ភា​ព​រឹ​ង​មាំ​ដ​ល់​ ​ឆ្អឹ​ង​ ​ដោ​យ​​ពិ​សា​ទឹ​ក​ដោះ​គោ​ ​ត្រី​តូ​ច​ៗ​ ​ប​ន្លែ​ផ្ទី​ ​និ​ង​ថ្លើ​ម​ស​ត្វ​ ​ដើ​ម្បី​ឱ្យ​ស​ព៌ា​ង្គ​កា​យ​ ​បា​ន​ទ​ទួ​ល​កា​ល់​ស្យូ​ម​ ​ប​ន្ថែ​ម​។​ ​ថែ​ម​ពី​លើ​នេះ​ ​ក៏​​ត្រូ​វ​ទ​ទួ​ល​ទា​ន​បា​យ​អ​ង្ក​រ​សំ​រូ​ប​ ​គ្រា​ប់​ផ្កា​ឈូ​ក​រ័​ត្ន​ ​ស​ណ្តែ​ក​ ​និ​ង​គ្រា​ប់​ធ​ញ្ញ​ជា​តិ​​ ​ផ្សេ​ង​ៗ​ទៀ​ត។

២​.​ស្រ​វាំ​ង​ភ្នែ​ក

អ្ន​ក​ដែ​ល​អ​ង្គុ​យ​ធ្វើ​កា​រ​​ជា​មួ​យ​កុំ​ព្យូ​ទ័​រ​ ​ច្រើ​ន​-​ជា​ង​៣​ម៉ោ​ង​​ ​ក្នុ​ង​១​​ថ្ងៃ​ ​អា​ច​ធ្វើ​ឱ្យ​ភ្នែ​ក​ឆា​ប់​មី​ញ៉ូ​ប​។​ ​​ដូ​ច្នេះ​អ្ន​​ក​​​គួ​រ​ទ​ទួ​ល​ទា​ន​កា​រ៉ុ​ត​ ​ស្ពៃ​ ​ល្ពៅ​ ​ជា​​ប្រ​ចាំ​ ​ព្រោះ​ប​ន្លែ​ទាំ​ង​​នេះ​ ​មា​ន​ ​​សា​រ​ធា​តុ​បេ​តា​​ខា​រ៉ូ​ទី​ន​ច្រើ​ន​ ​ជួ​យ​បំ​ប៉​ន​ ​និ​ង​ទ្រ​ទ្រ​ង់​ ​ភ្នែ​ក​ ​បា​ន​យ៉ា​ង​ល្អ​ប្រ​សើ​រ​។​

៣​.​កើ​​ត​ស្នា​ម​ជ្រួ​ញ​នៅ​ចុ​ង​ភ្នែ​ក

​ព​ន្លឺ​ដែ​ល​ចាំ​ង​ចេ​ញ​ពី​កុំ​ព្យូ​ទ័​រ​ ​អា​ច​ជ្រៀ​ត​ចូ​ល​​ ​ទៅ​បំ​ផ្លា​ញ​ភា​ព​យឺ​ត​រ​​ប​ស់​ស្បែ​ក​ ​ធ្វើ​ឱ្យ​រ​ន្ធ​រោ​ម​ ​នៅ​​លើ​ស្បែ​ក​ ​កា​ន់​តែ​​រី​ក​ធំ​ៗ​ទៅ​ ​មា​ន​ស្នា​ម​ផ្ន​ត់​ ​នៅ​ចុ​ង​ ​ភ្នែ​ក​ ​​ថែ​ម​ទាំ​ង​ជំ​រុ​ញ​ឱ្យ​កើ​ត​ជា​រោ​​គ​មុ​ន​ ​ទៀ​ត​ផ​ង​។​ ដើ​ម្បី​កា​រ​ពា​រ​ស្បែ​​ក​មុ​ខ​ ​កុំ​​ឱ្យ​ឆា​ប់​ជ្រី​វ​ជ្រួ​ញ​ ​អ្ន​កគួ​រ​តែ​ទ​ទួ​ល​ទា​ន​កា​រ៉ុ​ត​ ​​ក្រូ​ច​ពោ​ធិ៍​សា​ត់​ ​ល្ពៅ​ ​និ​ង​ប​ន្លែ​ ​​ផ្លែ​ឈើ​ស្រ​ស់​ៗ​ ​ឱ្យ​បា​ន​ច្រើ​ន​ ​និ​ង​ ​ញឹ​ក​ញា​ប់​ ​ព្រោះ​ប​ន្លែ​ ​និ​ង​ផ្លែ​ឈើ​ទាំ​ង​នេះ​ ​ក្រៅ​ពី​ ​មា​ន​សា​រ​ធា​តុ​ប្រ​ឆាំ​ង​រ៉ា​ឌី​កា​ល់​សេ​រី​ ​​កា​រ​ពា​រ​មិ​​ន​ឱ្យ​ ​កើ​ត​ស្នា​ម​​ជ្រី​វ​ជ្រួ​ញ​ ​វា​ថែ​ម​ទាំ​ង​ជួ​យ​បំ​ប៉​ន​ស្បែ​ក​មុ​ខ​ ​ឱ្យ​ស្រ​ស់​ស្អា​ត​ថែ​ម​មួ​យ​កម្រិ​ត​ទៀ​ត​ផង​​៕
អា​ហារ​ដែល​ជួយ​ការពារ​នឹង​ទប់​ទល់​ពី​ផល​ប៉ះ​ពាល់​​ពី​ពន្លឺ​កុំ​ព្យូ​ទ័រ​ Reviewed by Unknown on 8:00 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.