ស្វែងយល់ពីប្រព័ន្ធ i-Activsense ដែលបំពាក់នៅលើរថយន្ត Mazda
ថ្វីត្បិតតែរថយន្ត Mazda ទើបតែហក់ចូលក្នុងទីផ្សាររថយន្តកម្ពុជាក៏ពិតមែនតែហាក់ទទួលការចាប់ អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ហើយអ្វីដែលធ្វើឲ្យប្រជាជនកម្ពុជាចាប់អារម្មណ៍ពី Mazda គឺ កត្តាគុណភាព តម្លៃ និង ប្រព័ន្ធបច្ចេកវិទ្យាដែលបំពាក់នៅលើរថយន្ត Mazda។
ប្រព័ន្ធបច្ចេកវិទ្យាដែលគួរឲ្យចាប់អារម្មណ៍បំផុតដែលបំពាក់នៅលើ រថយន្ត Mazda គឺ Sky-Active និង i-Activsense។ តែសំរាប់ថ្ងៃនេះ Cambomag សូមលើកយកតែប្រព័ន្ធ i-Activsenes ដែលបំពាក់នៅលើ Mazda មកបង្ហាញ ជូនប្រិយមិត្តទាំងអស់គ្នា។
អ្វីទៅជា i-Activsenes ? i-Activsenes ជាប្រព័ន្ធសុវត្ថិភាពកំរិតខ្ពស់ដែលបំពាក់នៅលើរថយន្ត Mazda ដូចជា Mazda 3, Mazda 6 និង Mazda CX5 ជាដើម។ តោះចឹងទៅស្វែងយល់ពីផលប្រយោជន៍របស់ i-Activsenes ទាំងអស់គ្នា ៖
1. Adaptive Front Lighting System (AFS)
AFS ជាប្រព័ន្ធគ្រប់គ្រងពន្លឺភ្លើងបំភ្លឺផ្លូវដោយស្វ័យប្រវត្តិ ក្នុងការកំនត់ទិសដៅនៃការបញ្ចាំងពន្លឺ ទោះបីជាក្នុងករណីផ្លូវបត់បែនយ៉ាងណាក៏ដោយ។ វានឹងធ្វើការរេទៅមកដោយស្វ័យប្រវត្តិដើម្បីជួយឲ្យមានពន្លឺគ្រប់គ្រាន់សំរាប់អ្នកបើកបរ។
2. Blind Spot Monitoring (BSM)
BSM ជាប្រព័ន្ធសុវត្ថិភាពដ៏អស្ចារ្យមួយដែលមានសារះសំខាន់ណាស់សំរាប់អ្នកបើកបរ ។ វាជាប្រព័ន្ធប្រកាស់ដំនឹងទៅដល់អ្នកបើកបរ ក្នុងករណីមានយានយន្តខាងក្រោយកំពុងតែបំរុងនឹងជែង។ របៀបដែលប្រព័ន្ធនេះដំនើរការគឺ ពេលយានយន្តណាមួយចូលមកដល់ចំនុច Blind Spot ដែលចាប់ដោយសេនសឺរ នោះសំលេងនឹងបន្លឺឡើង ហើយកញ្ចក់មើលចំហៀងផ្នែកខាងណាមួយ ដែលរថយន្តមកពីខាងក្រោយស្ថិតនៅ នឹងមានពន្លឺលោតឡើង ដើម្បីប្រាប់អ្នកអោយមានការប្រុងប្រយ័ត្ន ។
3. High Beam Control (HBC)
HBC ជាក៏ជាប្រព័ន្ធគ្រប់គ្រងពន្លឺភ្លើងបំភ្លឺផ្លូវដែរ តែមុខងាររបស់វាខុសពី AFS ត្រង់ HBC គ្រប់គ្រង់ទៅលើរយះចំងាយនៃពន្លឺដែលបាញ់ចេញទៅ។ នៅពេលដែលមិនមានយានយន្តណាមួយនៅពីមុខវានឹងធ្វើការបាញ់ពន្លឺក្នុងចំងាយឆ្ងាយ (ភ្លើងហ្វា) តែនៅពេលដែលមានយានយន្តនៅខាងមុខទោះទិសដៅ ស្របរឺបញ្រ្ចាសក៏ដោយវានឹងបន្ថយពន្លឺមកចំងាយជិតវិញ(កំរិតខ្យោយ)។
4. Lane Departure Warning System (LDWS)
LDWS ជាប្រព័ន្ធប្រកាស់ដំនឹង នៅពេលដែលអ្នកបើកបរបានបំពានទៅលើគំនូសសញ្ញាចរាចរណ៍ ដោយមិនបានប្រើប្រាស់ភ្លឺស៊ីញ៉ូ។ នៅពេលដែលអ្នកបើកបរបានបើកកិនទៅលើគំនូសសញ្ញាភ្លាម សំលេងនឹងបន្លឺឡើងនៅនឹងជ្រុងណាមួយដែល គំនូសដែលអ្នកបានបើកកាត់ពីលើស្ថិតនៅ(ឆ្វេង រឺស្តាំ)។ តែក្នុងករណីអ្នកបានប្រើប្រាស់ភ្លើងស៊ីញ៉ូត្រឹមត្រូវនោះវានឹងមិនបន្លឺសំលេងអ្វីទេ។
5. Mazda Radar Cruise Control (MRCC)
MRCC ជាប្រព័ន្ធគ្រប់គ្រងល្បឿន ដែលវាមានតួនាទីបន្ថយល្បឿនរបស់រថយន្តនៅពេលដែលមានយានយន្តនៅខាងមុខ។ នៅពេលប្រព័ន្ធសេនសឺ ចាប់បានថាមានយានយន្តកំពុងតែស្ថិតនៅពីមុខក្នុងរយះចំងាយដែលសមស្របមួយវានឹងបន្ថយល្បឿនរថយន្តដើម្បីឲ្យរថយន្តរបស់អ្នកស្ថិតនៅចំងាយដែលសុវត្ថិភាព ជៀសវាងការប៉ះទង្គិច ។
6. Rear Cross Traffic Alert (RCTA)
RCTA ក៏ជាប្រព័ន្ធប្រកាស់ដំនឹងដែរ តែតួនាទីរបស់វាគឺ ជំនួយដល់លោកអ្នកក្នុងការបើកថយក្រោយ ចេញពីចំនត។ នៅពេលដែលអ្នកកំពុងបើកថយក្រោយចេញពីចំនត ស្រាប់តែមានរថយន្ត មួយនឹងបើកកាត់ពីក្រោយអ្នក វានឹងបន្លឺសំលេង ហើយពន្លឺដែលស្ថិតនៅនឹងកញ្ចក់មើលចំហៀង ទាំងសង់ខាងនឺងបំភ្លឺឡើង។
7. Smart City Brake Support (SCBS)
SCBS ជាប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិដ៏ទំនើបរបស់ Mazda សំរាប់ការបើកបរក្នុងទីក្រុង ។ នៅពេលដែល មានរថយន្តនៅខាងមុខបានចាប់ហ្វ្រាំង រឺ ឈប់ នោះប្រព័ន្ធនឹងបន្លឺសំលេងដើម្បីប្រាប់អ្នក ឲ្យចាប់ហ្រ្វាំង ក្នុងករណីអ្នកមិនបានចាប់ហ្រ្វាំងទេ ប្រព័ន្ធមួយនេះនឹងធ្វើការចាប់ដោយខ្លួនឯងតែម្តង ដើម្បីបញ្ចៀសការប៉ះទង្គិច។
សូមទស្សនាវីដេអូដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពី i-Activsense ៖
តើប្រិយមិត្តយល់យ៉ាងណាដែរពី i-Activsense ?
សំរាប់ព័ត៌មានលំអិតអ្នកក៏អាចទៅកាន់ស្នាក់ការលក់របស់ Mazda ប្រចាំនៅកម្ពុជា ដើម្បីសាកសួរបន្ថែមអំពីអត្ថប្រយោជន៍ផ្សេងទៀតពី Mazda៕
ប្រភព ៖ billjacobsmazda , Mazda
ដោយ ៖ Mr. Dee

Reviewed by Unknown
on
7:26 AM
Rating: