Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

ការ​​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណិត​ប្រឈម​នឹង​បញ្ហា​គ្មាន​កូន​បាន​

យោង​តាម​​របាយ​ការណ៍​​សិក្សា​​ថ្មី​​មួយ​​បាន​​បង្ហាញ​​ថា​​ រលក​​សញ្ញា​​ WiFi​ ​ពី​​កុំ​ព្យូ​ទ័រ​​របស់​​អ្នក​​ អាច​​ប៉ះ​ពាល់​​ដល់​​មេ​​ជីវិត​​របស់​​អ្នក​​បាន។ ​​ក្រុម​​អ្នក​​ស្រាវ​ជ្រាវ​​ បាន​​យក​​ទឹក​​កាម​​​បុរស​​ ២៩​នាក់​​ មក​​ធ្វើ​​ការ​​ពិ​សោធន៍។​ ​ទឹក​​កាម​​របស់​​បុរស​​ទាំង​​ ២៩​​នាក់​​នោះ ​​ត្រូវ​​បាន​​ដាក់​​នៅ​​ក្រោម​​រលក​​សញ្ញា​ WiFi​ ​ដែល​​ត​​ភ្ជាប់​​ទៅ​​នឹង​​កុំ​ព្យូ​ទ័រ​។​ បន្ទាប់​​ពី​​តាម​​ដាន​​ រយៈ​ពេល​ ៤​​ម៉ោង​ ​គេ​​សង្កេត​​ឃើញ​​ថា​ មួយ​​ភាគ​​បួន​​នៃ​​មេ​​ជីវិត​ ​​លែង​​ធ្វើ​​ចលនា​ ហើយ​​ ៩​​ភាគ​​រយ​​ផ្សេង​​ទៀត​​​បាន​​បង្ហាញ​​ថា​​ រង​​​ការ​​បំផ្លាញ​​ DNA។​


នេះ​​មិន​​មែន​​ជា​​ការ​​សិក្សា​​លើក​​ដំបូង​​​ទេ​ ​ដែល​​មាន​​ការ​​សិក្សា​​ពាក់​ព័ន្ធ​​នឹង​​ការ​​ប្រើ​ប្រាស់​​កុំ​ព្យូ​ទ័រ​​នេះ។​ ការ​​សិក្សា​​មួយ​​ផ្សេង​​ទៀត​ ​ដោយ​​​សាកល​វិទ្យា​ល័យ​​ញូវ​យ៉ក​ ​បាន​​រក​​ឃើញ​​ថា​​ កម្ដៅ​​កុំ​ព្យូ​ទ័រ​​អាច​​កើន​​ឡើង​​ដល់​ ១០៤​ Fahrenheit ​(ប្រហែល ​៤០​​ អង្សា​​សេ)​ អាច​​ធ្វើ​​ឲ្យ​​កម្ដៅ​​នៅ​​ក្នុង​​​អង្គ​ជាត​​បុរស​​​កើន​​ដល់​ជិត​​ ៦៦​​ Fahrenheit ​(១៩​អង្សា​សេ)។​

បើ​​យោង​​តាម​​ការ​​សិក្សា​​របស់​​ European​ Fertility​ ​បាន​​បង្ហាញ​​ថា​ ការ​​កើន​​ឡើង​​កម្ដៅ​​​​ត្រឹ​ម​​ ៣៣​ Fahrenheit ​(០,៥ អង្សារ​សេ)​​ ​​ក្នុង​​អង្គ​ជាត​​អាច​​កាត់​​បន្ថយ​​ចំនួន​​មេ​​ជី​វិត​​រហូត​​ដល់​​ជិត​ ៤០%។​​ ចុះ​​ទម្រាំ​ដល់​ ១០៤​ Fahrenheit​ (១៨​អង្សា​សេ​)​ វិញ​​​នោះ​​តើ​​បំផ្លាញ​​ប៉ុណ្ណា?​។​ ដោយ​​យោង​​តាម​​ការ​​សិក្សា​​នេះ ​​គេ​​​អាច​​ទាញ​​កា​រ​សន្និ​ដ្ឋាន​​ថា ​​បុរស​​ដែល​​មាន​​ទំនាក់​ទំនង​​ច្រើន​​ នឹង​​​ប្រព័ន្ធ​​អ៊ីន​ធឺ​ណិត​​អាច​​ប្រ​ឈម​​​​ការ​​អត់​​កូន​​ច្រើន​​ជាង​​បុរស​​ធម្មតា​៕​

អត្ថបទ៖ Mr.Rina


ការ​​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណិត​ប្រឈម​នឹង​បញ្ហា​គ្មាន​កូន​បាន​ Reviewed by Unknown on 8:00 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.