រថយន្តប្រភេទ Mini ស៊េរីថ្មីដែលមានវត្តមានលើទីផ្សារកម្ពុជា
រថយន្តប្រភេទ Mini ជារថយន្តដែលមានរូបរាងតូច ស្រាល តម្លៃសមរម្យ និង មានរូបរាងស្រស់ស្អាត ។ រថយន្តប្រភេទនេះ ភាគច្រើនគេប្រើប្រាស់នៅក្នុងទីក្រុង ដោយសារវាអាចបើបរ ងាយ ស្រួលជាងរថយន្តប្រភេទផ្សេងៗ និង ងាយស្រួលរកទីតាំងក្នុងការចត។
សំរាប់ប្រទេសកម្ពុជា ការប្រើប្រាស់រថយន្តប្រភេទ Mini ហាក់មានការពេញនិយមគួរសម ដោយសារកត្តា តម្លៃ រូបរាង និង ការប្រើប្រាស់ថាមពលស៊ាំងមានកំរិតទាប ហើយភាគច្រើននៃអ្នកប្រើប្រាស់ រថយន្តប្រភេទ Mini ជាមនុស្សស្រី រឺ ក៏ជានិស្សិត ។
ខាងក្រោមគឺជាប្រភេទរថយន្តមួយចំនួនដែលមានលក់នៅលើទីផ្សារកម្ពុជា នេះសំដៅតែលើ់រថយន្តស៊េរីថ្មីចាប់ពីស៊េរី 2012 ឡើងតែប៉ុន្នោះ មិនរាប់បញ្ជូលរថយន្តស៊េរីចាស់នោះទេ។ បើចង់ដឹងពីរថយន្តទាំងនោះមានអ្វីខ្លះសូមទស្សនាទាំងអស់គ្នា ៖
Toyota Yaris 2013
Toyota Yaris 2013 ជារថយន្តដែលមានរូបរាងស្រស់ស្អាត និងទំនើបផងដែរ ។ រថយន្តនេះប្រើប្រាស់ ម៉ាស៊ីនប្រភេទ 1.5L 4-cylinder (4 ស៊ីឡាំង) ដែលមានកំលាំងម៉ាស៊ីន 106 សេស ហើយវាស៊ី សុំាងប្រមាណជា 7 លីត្រ / 100 គីឡូមែត្រ សំរាប់ការបើកបរក្នុងទីក្រុង និង 6 លីត្រ / 100 គីឡូមែត្រ នៅលើផ្លូវហាយវេ។ ចំពោះតម្លៃរបស់ Toyota Yaris 2013 អាចចន្លោះពី 23,000$ ទៅ 26,000$។
Chevrolet Spark 2013
Chevrolet Spark 2013 ជាប្រភេទរថយន្ត mini ដែលមានរូបរាងតូចច្រលឹង ស្រស់ស្អាត និងមានពណ៌ឆើតឆាយ សាកសមសំរាប់គ្រួសារសម័យថ្មី ជាពិសេសយុវវ័យ។ វាប្រើប្រាស់ម៉ាស៊ីនប្រភេទ 1.2-liter I-4 មានកំលាំង 78 សេស ដែលស៊ីសុំាង 5 ទៅ 6 លីត្រ ក្នុងចំងាយផ្លូវ 100 គីឡូម៉ែត្រ អាស្រ័យលើស្ថានភាពផ្លូវ ។ Chevrolet Spark 2013 មានតម្លៃ ប្រហែល 17,000 $ ទៅ 18,000$ ។
Kia Picanto 2012
Kia Picanto 2012 ជារថយន្ត mini ដ៏ពេញនិយមដែលមានរូបរាងតូចច្រលឹង ស្រស់ស្អាត សាកសម សំរាប់សុភាពនារីសម័យថ្មី ។ វាប្រើប្រាស់ម៉ាស៊ីនប្រភេទ 1.0L 4 Cylinder ដែលមានកំលាំង 85 សេស ហើយវាស៊ីសុំាងប្រមាណជា 5 លីត្រក្នុងចំងាយផ្លូវ 100 គីឡូម៉ែត្រ។ តម្លៃរបស់វាចន្លោះពី 15,000 $ ទៅ 19,000$ ។
ចំនាំ ៖ ចំពោះតម្លៃរបស់រថយន្តទាំង ៣ នេះ គ្រាន់តែជាតម្លៃប្រហាក់ប្រហែលនៅក្នុងទីផ្សារកម្ពុជា តែប៉ុន្នោះ។ ចំពោះស៊េរីផ្សេងៗ ទៀត Cambomag នឹងចេញនៅអត្ថបទក្រោយ ៕
អត្ថបទ ៖ Mr. Emo

Reviewed by Unknown
on
10:39 AM
Rating: