ជំនួប Chelsea និង Manchester United យប់នេះតើមួយណាឈ្នះ ?
យប់នេះក្លិបតោខៀវ Chelsea និងត្រូវធ្វើដំណើរទៅទឹកដី Old Trafford ដើម្បីសួរសុខទុក្ខក្លិបបិសាចក្រហម Manchester United ។
បច្ចុប្បន្នក្លិប Chelsea កំពុងស្ថិតនៅកំពូលតារាង Premier League ដោយ៨ប្រកួតឈ្នះ៧ប្រកួតនិងស្មើតែ១ប្រកួតប៉ុនោះ
។ ដោយឡែកក្លិប Man Utd បច្ចុប្បន្នស្ថិតនៅលេខ៦ក្នុងតារាង Premier League ដោយ៨ប្រកួត ឈ្នះ៣ប្រកួត ស្មើ៣ប្រកួត
និងចាញ់២ប្រគួត ។
ពត៌មានទាក់ទងនិងកីឡាករ
ខ្សែប្រយុទ្ធរបស់ Chelsea កីឡាករ Diego
Costa ដែលកំពុងមានបញ្ហារបួសសរសៃពួរ ត្រូវបានលោក Jose Mourinho និយាយថាកីឡាកររូបនេះអាចមានឱកាសតិតួចក្នុងជំនួបយប់នេះ នេះបើយោងតាមរបាយការណ៍របស់ The
Telegraph ។ដោយឡែកកីឡាករសញ្ជាតិបារាំងកីឡាករ Loic Remy កំពុងមានបញ្ហាគ្រលៀន ។
ក្នុងករណីកីឡាករ Costa និង Remy សុទ្ធតែមិនអាចលេងបានដូច្នេះលោក Jose Mourinho និងត្រូវសំរេចចិត្តដាក់កីឡាករជើងចាស់របស់Chelsea ដែលមានវ័យ ៣៦ឆ្នាំ
គឺកីឡាករ Dier Drogba ជាជម្រើសដំបូង ។ ដោយឡែកកីឡាករ Andrea Schurrle មិនទាន់ជាសះស្បើយមួយរយភាគរយទេតែសង្ឃឹមថានិងអាចលេងបាននៅថ្ងៃអាទិត្យនេះ
។ កីឡាករ Azpilicueta ត្រូវជាប់ពិន័យមិនអាចប្រកួតបានទេ
ដោយសារកាលពីសប្តាហ៍កីឡាកររូបនេះទទួលបានកាតក្រហមពេលប៉ះជាមួយ Crystal Palace។ ដូចនេះមានន័យថាកីឡាករ Felipe Luiz និងត្រូវបង្ហាញខ្លួនក្នុងការប្រកួតនៅ Premier League ជាលើកដំបូង។
ដោយឡែកកីឡាកររបស់ Man Utd គឺកីឡាករ Ander
Herrera និង Angel Di Maria
ដែលត្រូវដូរចេញដោយសារមានរបួស ពេលប៉ះជាមួយ West Bromwich Albion កាលពីសប្តាហ៍មុន នឹងអាចជាសះស្បើយពេលប៉ះ
Chelsea យប់នេះ ។ ឯកីឡាករ Wayne
Rooney ត្រូវជាប់ពិន័យមិនអាចប្រកួតបានទេ ដោយសារកីឡាកររូបនេះទទួលបានកាតក្រហមពេលប៉ះជាមួយ
West Ham United ។
កីឡាករ១១នាក់ដែលអាចជាប់ជម្រើសដំបូងរបស់ Manchester
United : De Gea ; Rafael ; Jone ; Rojo ;
Blind ; Fellaini ; Di Maria ; Mata ; Van Persia ; Falcao .
កីឡាករ១១នាក់ដែលអាចជម្រើសដំបូងរបស់ Chelsea :
Courtois ; Ivanovic ; Cahill ; Terry ; Luiz ; Matic ; Fabregas ; Oscar ; Hazard
; Willian ; Diego Costa
ការជួបគ្នាកាលពីរដូវកាលមុន
Man Utd 0-0
Chelsea 27/8/2013
Chelsea 3-1
Man Utd 19/1/2014
៥ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ Chelseaឈ្នះ២ ស្មើ២ ហើយMan Utd ឈ្នះ១ ។
ប្រភព៖ gamehasjustbegun
អត្ថបទ៖ Mr Ball
ជំនួប Chelsea និង Manchester United យប់នេះតើមួយណាឈ្នះ ?
Reviewed by Unknown
on
9:56 AM
Rating:
