មូលហេតុ ៦ យ៉ាងដែល Steve Jobs ធ្វើឲ្យ Apple ទទួលបានជោគជ័យ
ថ្វីត្បិតតែ Steve Jobs លោក បានលាចាកលោកក៏ពិតមែនតែអ្វីដែលជាស្នាដៃរបស់គាត់គឺធ្វើឲ្យមនុស្ស គ្រប់គ្នានៅតែចង់ចាំពីគាត់ជានិច្ច ។
Steve Jobs បានធ្វើឲ្យពិភពលោកមានការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយបង្កើតនូវរបស់ម្យ៉ាង ដែលយើង អាចបញ្ជារដោយចុចនៅលើអេក្រង់ ហើយមានមុខងារជាច្រើនយ៉ាងដូចជា ស្តាប់តន្ត្រី មើលវិដេអូ លេងអីនធឺណេត ថតរូប និង ប្រើសំរាប់ទាក់ទងគ្នាជាដើម របស់នោះគឺ iPhone ។ ជាពិសេស Steve Jobs បានធ្វើឲ្យពិភពលោកដឹងថាអ្វីជាក្រុមហ៊ុន Apple ទៀតផង។
តើអ្នកដឹងទេថាហេតុអ្វីបានជា Steve Jobs អាចធ្វើឲ្យក្រុមហ៊ុន Apple ល្បីមកដល់សព្វថ្ងៃ ?
ហេតុផលដែល Steve Jobs ធ្វើឲ្យ Apple ល្បីបានមាន ៦ យ៉ាងគឺ ៖
1. បង្កើតផលិតផលដែរសូម្បីតែអ្នកដែលផលិតវាក៏ចង់ប្រើប្រាស់ដែរ
ក្នុងដំណាក់ការផលិត Steve Jobs និង បុគ្គលិកគឺជាអតិថិជនទី១ ហើយមុនពេលសំរេចចិត្តថា ធ្វើអ្វី Steve Jobs រួមទាំងបុគ្គលិកទាំងអស់ត្រូវសួរខ្លួនឯងថា បន្ទាប់ពីផលិតបានហើយ របស់នោះធ្វើឲ្យយើងចង់បានវារឺអត់ ? អាចធ្វើវាឲ្យក្លាយទៅជារបស់ចាំបាច់សំរាប់យើងដែររឺអត់? មិនមែនផលិតនូវ ផលិតផលដោយគ្រាន់តែយើងអាចផលិតបាននោះទេ។
2. ផលិតនូវផលិតផលដែលងាយស្រួលប្រើប្រាស់
ផលិតផលដោយគ្រាន់តែទំនើបមួយមុខគឺមិនទាន់គ្រប់គ្រាន់នោះទេ ផលិតផលដែលផលិតចេញមកត្រូវតែងាយស្រួលក្នុងការប្រើប្រាស់ផងដែរ ដូចជា iPhone ត្រូវបានផលិតដោយ យើងអាចប្រើប្រាស់ មុខងារផ្សេងៗ ដោយគ្រាន់តែយកដៃទៅចុចរឺអូសវាសលើផ្ទៃអេក្រង់ ហើយយើង អាចត្រលប់ក្រោយទៅរក Home Screen ដោយគ្រាន់តែចុចទៅលើ Home Button។
3. ធ្វើអោយវាធម្មតា
ផលិតផលរបស់ Apple គឺមិនមានភាពស្មុគស្មាញនោះទេ ឧទាហរណ៍ ដូចជា iPhone ត្រូវបានផលិតជារៀងរាល់ឆ្នាំតែមួយម៉ូដែលប៉ុន្នោះ គឺ iPhone មិនមាន iPhone អ្វីផ្សេងទៀតនោះទេ។ ហើយ Accessory របស់ Apple សំរាប់ប្រភេទផលិតផលមួយគឺដូចគ្នា។ (បញ្ជាក់វាជាជំនាន់របស់ Steve Jobs) ។
4. ផ្តល់នូវសេវាកម្មដ៏ល្អបំផុតទៅអោយអតិថិជន
Steve Jobs មិនត្រឹមតែគិតគួរតែផលិតផលរបស់ខ្លួននោះទេ តែសំរាប់សេវាកម្មបំរើជូនទៅដល់ អតិថិជន ក៏មិនបានមើលរំលងដែរ។ នៅពេលដែលផលិតផល Apple របស់អតិថិជនមានបញ្ហា គេអាចយក វាមកកាន់ Apple Store ដើម្បីធ្វើការជួសជុល រឹផ្លាស់ប្តូរគ្រឿងបន្លាស់។ Apple តែងតែស្តាប់រាល់ការ រិះគន់របស់អតិថិជនមកកាន់ក្រុមហ៊ុន រួចធ្វើការកែប្រែកំហុសឆ្គងជូនអតិថិជន ជាក់ស្តែងដូចជាបញ្ហា ប្រព័ន្ធប្រតិបត្តការណ៍(iOS) ។
5. ផលិតតែផលិតផលណាដែរគិតថានឹងល្អជាងគេ
Apple ក្រោមការគ្រប់គ្រង់របស់ Steve Jobs មិនងាយនឹងផលិតនូវផលិតផលថ្មីនោះទេ បើសិនជា Apple នឹងផលិតមែននោះផលិតផលដែរផលិតចេញមកត្រូវតែប្លែកពីគេ ហើយមានប្រយោជន៍ជាងគេ ។ ជាក់ស្តែង កំឡុងពេលដែល ពិភពលោក កំពុងតែពេញនិយមជាមួយនឹង MP3 Player, Apple បានបង្កើត iPod ដែលជាឧបករណ៍ ដែលអាចស្តាប់តន្ត្រីបានពិរោះ អាចថតសំលេងបាន និង អាចផ្ទុកទិន្នន័យបទចំរៀងបាន ច្រើនទៀតផង។
6. Apple បានធ្វើការជាមួយផលិតផលថ្មីរបស់ខ្លួន 2 ឆ្នាំរួចមកហើយមុននឹងចេញលើទីផ្សារ
ផលិតផលរបស់ Apple ត្រូវបានគេឌីហ្សាញ និង គិតគួររួចជាស្រេចយ៉ាងតិច ២ ឆ្នាំមុននឹងបង្ហាញទៅដល់ពិភពលោក ។ ជាក់ស្តែងដូចជា iPhone 4s ដែលត្រូវបានចេញលក់ក្នុងឆ្នាំ 2011 ត្រូវបាន Apple ឌីហ្សាញរូបរាង និង គិតគួរពីវាតាំងពីឆ្នាំ 2009 មកម្លេះ ។
Steve Jobs គឺជាបុរស់ម្នាក់ដែលធ្វើឲ្យពិភពលោកស្គាល់កាន់តែច្បាស់ថា Apple គឺជាអ្វី ។ ក្នុងកំឡុងពេលដែលគាត់នៅរស់ គាត់ធ្វើឲ្យក្រុមហ៊ុនល្បីដោយសារផលិតផល តែបើយើងសង្កេតមើល Apple សព្វថ្ងៃ គឺ ផលិតផលល្បីដោយសារក្រុមហ៊ុនទៅវិញ៕
អត្ថបទដោយ ៖ Mr. Dee

Reviewed by Unknown
on
2:00 PM
Rating: