Chelsea និង Liverpool សុទ្ធតែឈ្នះក្នុង ការប្រកួតជុំទី៤ នៃពានរង្វាន់ Capital One Cup
ដោយការប្រកួតក្នុងតង់ទី១ក្លិបទាំងពីរសុទ្ធតែមានឱកាសរៀងខ្លួនតែពួកគេមិនអាចរកគ្រាប់បាលបញ្ចូលទីបានសំរេចឡើយ ។ ដោយឡែកក្នុងតង់ទី២ កីឡាករចាស់វស្សារបស់ Chelsea គឺកីឡាករ Dier Drogba អាចរកគ្រាប់បាល់នាំមុខមុននៅនាទីទី៤៩ តែនៅនាទីទី៧៧កីឡាករ Mangan ដែលជា
កីឡាកររបស់ក្លិប Shrewbury បានរកគ្រាប់បាល់តាមបានស្មើ តែត្រឹមតែ៤នាទីទីបន្ទាប់គឺនៅនាទីទី ៨១ ខ្សែការពាររបស់ Shrewbury គឺកីឡាករ Grandison បានធ្វើអោយចូលទីខ្លួនឯង ។ ចុងបញ្ចប់ Chelsea បានយកឈ្នះដោយលទ្ធផល ២ទល់និង១ លើក្លិប Shrewbury ។
ដោយឡែកកាលពីយប់មិញនេះដែរក្លិប Liverpool ក៏បានយកឈ្នះក្នុងការប្រកួតជុំទី៤នៃពានរង្វាន់ Capital One Cup ។ ដោយ Liverpool បានយកឈ្នះលើក្លិបដែលលេងក្នុងក្របខណ្ឌ English Premier League ដូចគ្នាគឺក្លិប Swansea ដោយលទ្ធផល ២ទល់និង១ ។
ដោយក្នុងការប្រកួតនេះក្លិប Swansea បានធ្វើការនាំមុខមុននៅនាទីទី ៦៥ ដោយការស៊ុតបញ្ចូលរបស់កីឡាករ Emnes តែនៅនាទីទី ៨៦ កីឡាករ Mario Balotelli បានរកគ្រាប់បាល់តាមបានស្មើអោយ Liverpool វិញ ហើយនៅជិតចប់ការប្រកួតទៅហើយពោលគឺនាទីទី៩០ កីឡាករ Lovren បានរកគ្រាប់ជ័យជំនះអោយ Liverpool ទើបចប់ការប្រកួត Liverpool ឈ្នះ២ទល់និង១ លើក្លិប Swansea ។
Chelsea និង Liverpool សុទ្ធតែឈ្នះក្នុង ការប្រកួតជុំទី៤ នៃពានរង្វាន់ Capital One Cup
Reviewed by Unknown
on
8:48 AM
Rating:
