ទាយសាកមើលតើ Real Madrid ឬ Bacelona អាចឈ្នះក្នុងជំនួបយប់នេះ ?
ការប្រកួតដ៏ធំក្នុងយប់នេះក្លិបអធិរាជស Real Madrid បានបើកទ្វារទឹកដី Santiago Bernabeu ស្វាគមន៍ក្រុមអ្នកមានបុណ្យ Bacelona ។ដែលការប្រកួតនេះចាប់ផ្តើមនៅម៉់ោង១១:០០ យប់(នៅកម្ពុជា)។
បច្ចុប្បន្នក្លិប Bacelona ស្ថិតនៅកំពូលតារាងនៃ La Liga ដោយ៨ប្រកួតឈ្នះ៧និងស្មើ១មាន២២ពិន្ទុ ដោយឡែក Real Madrid ឈរនៅលេខ៣ដោយ៨ប្រកួតឈ្នះ៦និងចាញ់២មាន១៨ពិន្ទុ ។ ហើយក្លិបទាំងពីរទើបតែយកឈ្នះក្នុងការប្រកួត UEFA Champion ក្នុងពេលថ្មីៗនេះ ដោយ Real Madrid ទើបតែបំបាក់ក្លិប Liverpool ដោយលទ្ធផល ៣ទល់និង០ ចំណែក Bacelona ឈ្នះ៣ទល់និង១ លើAjax ។
ក្នុងជំនួបដ៏ធំនេះដែរកីឡាករ Suarez ដែល Bacelona ទិញពី Liverpool ក្នុងតម្លៃ៧៥លានផោន និងអាចចូលលេងវិញបានហើយក្រោយពីត្រូវពិន័យអស់រយៈពេល៤ខែមិនអោយចូលប្រកួតដោយសារកីឡាកររូបនេះខាំកីឡាករ Giorgio Chellini របស់អ៊ីតាលីក្នុងអំឡុងនៃការប្រកួត World Cup ។
សម្តីរបស់គ្រូបង្វិកទាំងពីរ ៖
លោក Carlo Ancelotti បាននិយាយមុនការប្រកួតថា៖ គ្មានការប្រកួតណាដែលមិនគិតលើអ្នកប្រយុទ្ធឡើយ បើខ្សែប្រយុទ្ធយើងខ្សោយយើងអាចយកឈ្នះលើគូប្រកួតបានទេ ។ ប៉ុន្តែតំបន់ការពារក៏សំខាន់ផងដែរ បើមិនអាចការពារពីរការសម្រុករបស់គូប្រជែងបានទេយើងប្រាកដជាចាញ់មិនខាន ។ ខ្ញុំដឹងថាបច្ចុប្បន្ន Bacelona ពួកគេល្អទាំងព្រម ហើយអ្វីពិសេសគឺគេបន្ថែមកំលាំងប្រយុទ្ធថ្មីគឺកីឡាករ Suarez ។ ទោះយ៉ាងណាក៏ដោយក្រុមទាំងអស់សុទ្ធតែមានចំនុចខ្សោយ យើងត្រូវរកវាអោយឃើញ ។
ដោយឡែកសម្តីរបស់លោក Luis Enrigue បាននិយាយថា ៖ យើងត្រូវព្យាយាមគ្រប់គ្រងបាល់អោយបានច្រើនដើម្បីមានឱកាសវាយសម្រុកទៅលើគូប្រកួត ។ លោកបន្ថែមថាជួបជាមួយ Real Madrid វាមិនមែនជារឿងងាយស្រួលឡើយ ជាពិសេសក្នងទឹកដីគេតែម្តង ហើយលោក Ancelotti ជាគ្រូបង្វិកដ៏ពូកែម្នាក់ការគ្រប់គ្រងគឺផ្លាស់ប្តូរជានិច្ច ។ ប៉ុន្តែសំណាងល្អដែលយើងមាន Suarez មកជាកម្លាំងបន្ថែមតែខ្ញុំមិនរំពឹងថាត្រូវដាក់គេជាជម្រើសដំបូងឡើយ ។
ពត៌មានទាក់ទងនិងកីឡាករ
កីឡាករ Gareth Bale និងត្រូវអវត្តមានក្នុងជំនួបយប់នេះស្របពេលដែលកីឡាករ Jese Rodrigues ក៏មិនអាចប្រកួតបានដែរដោយសារត្រូវសំរាកព្យាបាលរបួសជង្គង់ ។ កីឡាករ Sergio Ramos ដែលអវត្តមានកាលពីការប្រកួតពាក់កណ្តាលសប្តាហ៍ពេលនេះអាចចូលប្រកួតវិញបានហើយ ។
ដោយឡែកសំរាប់ Bacelona វិញគ្មានបញ្ហារបួសកីឡាករអ្វីឡើយ ព្រោះ កីឡាករ Thomas Vermalen កីឡាករ Dunglas និង Adriano សុទ្ធតែជាសះស្បើយ ។
កីឡាករដែលអាចជាប់ជាជម្រើស១១នាក់ដំបូង
Real Madrid (4-4-2): Iker Cassilas; Marcelo, Sergio Ramos, Pepe, Dani Cavarjal; Isco,Toni Kroos , Luka Modric, James Rodriguez; Cristiano Ronaldo, Karim Benzema
Barcelona (4-3-3): Claudio Bravo; Jordi Alba , Jeremy Mathieu, Gerard Pique, Dani Alves ; Javier Macherano, Rakitic , Andres Iniesta; Neymar, Lionel Messi, Pedro
ប្រវត្តិជួបគ្នារបស់ក្លិបទាំងពីរ
ក្នុងជំនួប ១៦៨នៅ La Liga Real Madrid ឈ្នះ៧០ដង ខណៈក្រុមទាំងពីស្មើ៣២ដង ហើយBacelona ឈ្នះ៦៦ ។ បើនិយាយពី៥ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ Real Madrid ឈ្នះ៣ប្រកួត ចាញ់២ប្រកួត ។
ប្រភព៖ sbnation
អត្ថបទ៖ Mr Ball

Reviewed by Unknown
on
11:13 AM
Rating: