Paul Pogba បន្តកុងត្រាជាមួយក្លិប Jventus រហូតដល់ឆ្នាំ ២០១៩
លោក Giuseppe Marrota ដែលជាអ្នកគ្រប់គ្រងក្លិប Juventus បានប្រកាសថា ខ្សែបំរើវ័យក្មេងសញ្ជាតិបារាំងគឺកីឡាករ Paul Pogba បានចុះកិច្ចសន្យាថ្មីជាមួយនិងក្លិប Juventus ដែលកិច្ចសន្យានេះអាចបន្តអោយកីឡាកររូបនេះនៅជាមួយក្លិបរហូតដល់ខែមិថុនាឆ្នាំ២០១៩ ។ ដែលកុងត្រាចាស់របស់កីឡាកររូបនេះនិងត្រូវបញ្ចប់នៅឆ្នាំ ២០១៦ ។
ក្រុម Juventus បានព្យាយាមរក្សាខ្សែបម្រើកណ្តាលវ័យ២១ឆ្នាំនេះអោយជាប់ខណៈ រូបគេក្លាយជាគោលដៅរបស់ក្លិបកំពូលធំៗជាច្រើនក្នុងអ៊ឺរ៉ុប ។
កីឡាករ Paul Pogba ដែលជាប់ជាកីឡាករល្អវ័យក្មេងកាលពីប្រកួត World Cup នៅក្នុងប្រទេសប្រេស៊ីល បានទៅលេងនៅ Juventus រយៈពេលពីរឆ្នាំមកហើយគឺក្រោយផ្ទេរពី Manchester United ដោយគ្មានតម្លៃខ្លួន ។ ហើយកីឡាកររូបនេះបានចាប់ដៃគូយ៉ាងល្អជាមួយនិងកីឡាករជើងចាស់របស់ Juventus គឺកីឡាករ Andrea Pirlo ។
សូមបន្ថែមថាប្រាក់កម្រៃដែលមានស្រាប់របស់កីឡាករ Pogba គឺ ២៣,០០០អ៊ឺរ៉ូក្នុងមួយក្នុងមួយសប្តាហ៍ ហើយនៅក្នុងកុងត្រាថ្មីកីឡាកររូបនេះទទួលបានប្រាក់កម្រៃរហូតដល់ ៦០,០០០អ៊ឺរ៉ូក្នុងមួយសប្តាហ៍ ។
ប្រភព ៖ theguardian
អត្ថបទ៖ Mr Ball

Reviewed by Unknown
on
2:20 PM
Rating: