កីឡាករ Patrick Evra និងត្រូវសំរាក រយៈពេល១ខែ ដោយសាររបួស
ខ្សែការពាររបស់ Juventus កីឡាករ Patrick Evra ដែលអវត្តមានកាលពីចុងសប្តាហ៍មុន ត្រូវបានក្លិប Juventus ប្រកាសថារូបគេត្រូវសំរាកដើម្បីព្យាបាលរបួសរយៈពេល១ខែដោយសារបញ្ហារបួស។
កីឡាករ Evra ត្រូវរងរបួសក្នុងអំឡុងពេលហ្វឹកហាត់កាលពីសប្តាហ៍មុន ដែលធ្វើអោយគាត់មិនអាចប្រកួតពេល Juventus យកឈ្នះ២ទល់និង០លើក្លិប Palermoកាលពីចុងសប្តាហ៍ ។ គួរបញ្ជាក់ដែរថាកីឡាករវ័យ៣៣ឆ្នាំសញ្ជាតិបារាំងរូបនេះបានបង្ហាញខ្លួនអោយក្លិប Juventus ចំនួន៦ប្រកួតហើយគិតក្រោយពីរូបគេផ្ទេរពីក្លិប Man Utd ដោយគ្មានតម្លៃខ្លួននៅដើមរដូវកាលនេះ ។
ក្រោយពីរងរបួសកីឡាករ Evra ត្រូវពិនិត្យដោយក្រុមគ្រូពេទ្យឃើញថាកីឡាកររូបនេះមានបញ្ហារបួសសរសៃពួរនៅភ្លៅខាងឆ្វេង ហើយរូបគេត្រូវបានគ្រូពេទ្យវាយតម្លៃថាអាចត្រលប់ចូលលេងវិញបាននៅ៣០ថ្ងៃក្រោយ ។
ប្រភព៖ starafrica
អត្ថបទ៖ Mr Ball

Reviewed by Unknown
on
1:21 PM
Rating: