គ្រាប់ឈូកការពារមហារីកថ្លើម
មូលហេតុដែលធញជាតិប្រភេទនេះបង្កើតភាពភ្ញាក់ផ្អើលដល់មនុស្សលោកនោះ គឺមានការស្រាវជ្រាវមួយគេបានរក ឃើញថាគ្រាប់ឈូកមានសារធាតុអេនធីអក់ស៊ីដេនក្នុងបរិមាណខ្ពស់ ដែលសារធាតុនេះមាន គុណសម្បត្តិ ជាច្រើនយ៉ាងដូចជា ជួយបង្អង់ដំណើរចុះខ្សោយនៃអវយវៈ និង ស្បែក ជួយ ការពាររោគមហារីក ជាពិសេសមហារីកថ្លើម។
គ្រាប់ឈូកមានប្រយោជន៍ខាងឱសថខ្ពស់ណាស់ គ្រូពេទ្យបុរាណថៃមានជំនឿថា វាជួយ ប៉ូវកម្លាំង កែរោគ ឈឺសន្លាក់ផ្សេងៗ បំបាត់ក្តៅក្នុង បំបាត់ស្រេកទឹក ។ ចំណែកឯក្រុមគ្រូពេទ្យ បុរាណចិនវិញបានឱ្យដឹងថា គ្រាប់ឈូកជួយប៉ូវក្រលៀន លំពែង បេះដូង និង ថ្លើម។
ស្របគ្នានឹងកិច្ចស្រាវជ្រាវនៅក្រៅប្រទេសដែលបញ្ជាក់ថា «សារធាតុអេនធីអក់ស៊ីដេននឹង ជួយ ការពារ និង ប៉ូវថ្លើម ជាពិសេសថ្លើមដែលត្រូវបញ្ចោញសារធាតុ ដែលជា ភ្នាក់ងាររំញ្ញោចឱ្យកើតមហារីកថ្លើមចេញពីរាងកាយ ទើបការទទួលទានគ្រាប់ឈូកអាច ការពារការកើតមហារីក»៕
អត្ថបទ៖ Mr RINA
គ្រាប់ឈូកការពារមហារីកថ្លើម
Reviewed by Unknown
on
9:00 AM
Rating:
